Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនខ្វះការប្រុងប្រយត្ន័ជ្រុលបុកម៉ូតូសណ្ដោងរឺម៉កកំពុងឆ្លងផ្លូវដួលបោកស្លាប់​យ៉ាងអាណោចអធម៌

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងបើក​ក្នុង​ល្បឿនខ្វះការប្រុងប្រយត្ន័ក៏ជ្រុលទៅបុក​ ម៉ូតូសណ្ដោងរឺម៉កបោកក្បាលស្លាប់នៅនិង​កន្លែងយ៉ាង​អាណោចអធម៌​
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង០០នាទី រសៀលថ្ងៃទី១៦ខែមិនាឆ្នាំ២០២០នៅចំណុច​ ផ្លូវបំបែកចូលវត្តហា តាមបណ្ដោយផ្លូវ៥០​ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ងឹន ឃ្លុយ ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរមេការ​សំណង់ ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិព្រៃធំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានអោយដឹងថា មុនពេលកើតហេតុគេបាន​ឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក​ហុង​ដា​ ឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខ​ភ្នំេពញ1AU-0777ធ្វើដំណើរតាមបណ្ដោយ​ផ្លូវ៥០ម៉ែត្រទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកជាមួយម៉ូតូ​សណ្ដោងរ៉ឺម៉កដឹកគ្រឿងទេសដែលកំពុងឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសជនរងគ្រោះបោកក្បាលស្លាប់ភ្លាមៗ​នៅ​កន្លែង​ ។ ចំណែកអ្នកបើកម៉ូតូសណ្ដោងរ៉ឹម៉ក​បន្ទាប់ពីកើតហេតុភ្លាមៗបានគេចខ្លួនចេញ​បានស្រ​មោល​ ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់​បានទំនាក់ទំនងសមត្ថកិច្ចជំនាញមកវាស​វែង​យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍​ផ្លូវគោក​ រាជធានីភ្នំពេញ​ ដើម្បីកសាងសំណុំ​រឿងចាត់ការបន្តតាមនិតិវិធីច្បាប់។ ចំណែក​សពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់​ហេតុប្រគល់ជួនសាច់ញាត​យកទៅធ្វើ​បុណ្យតាមប្រពៃណី​ ៕