Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆេះឃ្លាំងជួសជុលនិងលក់រថយន្តរបស់ក្រុម​ហ៊ុន Mitsubishi Motors បំផ្លាញរថយន្ត​២៧គ្រឿង

ភ្នំពេញ៖​ អគ្គីភ័យឆាបឆេះទីតាំង​ អគារ​ ជួស​ជុល​និងលក់រថយន្ត​សេរី​ទំនើបមួយកន្លែង​របស់ក្រុមហ៊ុន Mitsubishi Motors យ៉ាង​សន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើត​ឡើង​កាលពីវេលាម៉ោង០៣នឹង១០នាទី​រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្រុមទី៣​ ភូមិទឹក​ថ្លា សង្កាត់​ទឹកថ្លា ខណ្ឌសែនសុន រាជធានី​ភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងរងគ្រោះមាន​ឈ្មោះ​ ឡៅ សាក់ ភេទប្រុស អាយុ៤៣​ឆ្នាំ មុខរបរ​អ្នកគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុន ។
ហើយទីតាំងដែលឆាបឆេះរងការខូចខាត​នោះ​រួមមាន​ ៖​ អាគារ​បម្រើសេវាកម្មជួសជុលរថយន្តសង់ពីបេតុងប្រក់ស័ង្កសី ទំហំ​២០​ម៉ែត្រ​x​៦០ម៉ែត្រចំនួន០១ (ឆេះប្រហែល៧០​ភាគរយ)​និងឃ្លាំងស្តុកទុក រថយន្តសង់ពីបេ​តុងប្រក់ស័ង្កសី​ ទំហំ១២​ម៉ែត្រ​ x​ ៦០ ម៉ែត្រចំនួន០១​អាគារ រួមទាំងឆេះរថយន្តម៉ាក​Mitsubishiសេរីឆ្នាំ2020​ចំនួន​២៧គ្រឿង តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះ​ប្រជាពលរដ្ឋនៅក្បែរខាងឡើយ ។​ ចំពោះមូលហេតុ​សមត្ថកិច្ចជំនាញកំពុងស្រាវ​ជ្រាវ​បន្ត។

សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះបណ្តាលអោយមនុស្ស៣នាក់​បានរងរបួសទី០១-មានឈ្មោះ អុិត សុខាភេទ ប្រុស អាយុ៥២ឆ្នាំ មុខរបរ មន្រ្តី ការិយាល័យអគ្គិភ័យ / ទី០២-ឈ្មោះ​ ព្រហ្ម បញ្ញា ភេទ​ប្រុសអាយុ២៦ឆ្នាំ មុខរបរ មន្រ្តី ការិយាល័យ​ អគ្គិភ័យ / ទី០៣-ឈ្មោះ​ ផាន់ សំអ៊ាង ភេទ ប្រុស អាយុ២៣ ឆ្នាំ មុខរបរ បុគ្គលិកអគ្គិភ័យក្រុមហ៊ុនកោះពេជ្រ ។​ និងបានប្រើប្រាស់ រថយន្ត.​អគ្គិភ័យ​ ដើម្បីអន្តរាគមន៍បាញ់ពន្លត់ចំនួន​២០គ្រឿង​រួមមាន​៖​ រថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃចំនួន៤គ្រឿង ។ រថយន្តពន្លត់អគ្គិភ័យកងរាជធានីភ្នំពេញចំនួន៤គ្រឿង , រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន៣ , រថយន្តអគ្គិភ័យក្រុមហ៊ុន​OCICទីក្រុងជ្រោយចង្វារចំនួន០៦ គ្រឿង , រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា​ចំនួន ១គ្រឿង ហើយអគ្គិភ័យនេះគ្រប់គ្រងបាននិងរលត់ទៅវិញទាំងស្រុងនៅវេលា​ម៉ោង​០៥នឹង០០នាទីល្ងាច ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ ៕