នគរបាលខណ្ឌមានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាព(ឆ្កឹះសោរទ្វាររថយន្តយកទ្រព្យសម្បត្តិ)
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២០ ក្រោយធ្វើសកម្មភាព ( ឆ្កឹះសោរទ្វាររថយន្តយកទ្រព្យសម្បត្តិ)កាលពីវេលាម៉ោង០៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៦ខែមិនាឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ ១៨៣,១៨៥ ផ្លូវលេខ៣១ ភូមិ ព្រែកតាឡុង សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហ៊ឹង ប៊ុនរតនៈ ហៅ ( ម៉ាប់)ភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៥៧២ ផ្លូវ បេតុង ភូមិ ត្នោតជ្រុំ២សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងកាត់សក់ ។
–ចំណែកជនរងគ្រោះទី១–មានឈ្មោះ ហ៊ល ចំរើន ភេទ ប្រុស អាយុ៥៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៨៥ផ្លូវលេខ៣១ ភូមិ ព្រែកតាឡុង សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ (ជាម្ចាស់រថយន្តម៉ាកព្រូស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 1505 ) ។
ជនរងគ្រោះទី២–ឈ្មោះ ហង្ស វាសនា ភេទ ប្រុស អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ផ្ទះលេខ១៨៣ ផ្លូវលេខ៣១ ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរ នៅផ្ទះ (ជាម្ចាស់រថយន្តម៉ាកព្រូស ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F 1790) ។
សម្ភារៈខួចខាត៖ ខូចសោរទ្វាររថយន្តចំនួន០២គ្រឿង ៖ម៉ាកព្រូស ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AF-1505 និង ម៉ាកព្រូស ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ2F-1790
វត្ថុតាងចាប់យក ៖ ដែកចុងស្រួចចំនួន០១, ក្បាលសោរលេខ១០ចំនួន០១, ក្បាលសោរលេខ១២ចំនួន០១, ក្បាលសោរលេខ១៤ចំនួន០១,សោរបំពង់លេខ៨ចំនួន០១ , ដែកសម្រាប់ស៊កក្បាលសោរចំនួន០១ ដើម , ពិលចំនួន០១, ទុលឡឺវីសចំនួន០១, មួកសុវត្ថិភាព ពណ៍ស ចំនួន ០១និង ម៉ូតូ០១គ្រឿងម៉ាកអាយខន ពណ៍បៃតង ពាក់ស្លាកលេខ ភ្នំពេញ1CP-2348( របស់ជនសង្ស័យ) ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចសាងសួរនិងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់បន្តតាមនិតិវិធីច្បាប់៕