Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

គេវាយយុវជនម្នាក់រហូតស្លាប់នៅក្បែប៉ុស្តិ៍នគរបាលផ្សារថ្មី៣​ គ្មានសមត្ថកិច្ច​ អន្តរាគមន៍​ សង្ស័យសំងំដេកមិនហ៊ានចេញ​ព្រោះខ្លាចកូរ៉ូណា

ភ្នំពេញ​ ៖ យុវជនម្នាក់ត្រូវក្រុមជនសង្ស័យ​មួយក្រុមជិះម៉ូតូដេញស្ទាក់វាយរហូតស្លាប់យ៉ាងអាណោចអធម៌​ នៅក្បែប៉ុស្តិ៍នគរបាល​ផ្សារថ្មី៣​ និងម្នាក់ទៀតបានរងរបួសស្រាល​ បន្ទាប់ពីផឹកសុី​នៅកន្លែងលក់ស្រាក្រឡុក​ រួច​ទាស់សម្ដីគ្នា​ ៖​ ហេតុការណ៍ភ្ញាក់ផ្អេីលនេះ​បានកើតឡើង​នៅ​វេលាម៉ោង០៣និង៣០​នាទីទៀបភ្លឺចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុច មុខ​សាលាមត្តេយ្យ​វត្តកោះ ចម្ងាយប្រហែល​៣០ម៉ែត្រ​ ពីប៉ុស្តិ៍ផ្សារថ្មី៣​ តាមបណ្ដោយផ្លូវ​៦៣​ កែងផ្លូវ១៧៤​ ស្ថិតក្នុងសង្កាត់ បឹងរាំង​ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ដែលស្លាប់មានឈ្មោះ តាំង ម៉េង​ហួត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វេីការ​នៅក្នុងហាង​អ៉ីនធេីណេត នៅម្ដុំទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ ស្នាក់នៅម្ដុំបឹងសាឡាង​ ខណ្ឌទួលគោក​ ជាអ្នកជិះម៉ូតូពី​ក្រោយ ។ ចំណែកអ្នកបើកម៉ូតូមានឈ្មោះ​ សំ ណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការ នៅក្នុងហាងអុីនធើណេត ស្នាក់នៅម្តុំផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ​ទួលគោក​ រងរបួសស្រាល​ ហើយម៉ូតូដែល​ជនរងគ្រោះទាំង២នាក់ជីះម៉ាក​ ហុងដា​ ឌ្រីម​សង់ C125 ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់​ស្លាកលេខភ្នំពេញ1BI-8720 ។

បើតាមសម្តីជនរងគ្រោះដែលរបួសស្រាល​បាន​ប្រាប់ថា​ មុនកើតហេតុជនរងគ្រោះដែលស្លាប់​ទៅផឹកស៊ី​ជាមួយមិត្តភ័ក្តរបស់គេ​នៅកន្លែងលក់ស្រាក្រឡុក​ ម្ដុំផ្សារសូរិយ៉ាម៉ល​ ក្នុងខណ្ឌដូនពេញ ខណៈពេលកំពុងផឹក​ស៊ី​ ជនរងគ្រោះនិងក្រុមភាគីខាងបង្កបានទាស់​​សម្ដីគ្នា (តែមិនដឹងមូលហេតុអ្វីនោះទេ) ហេីយបានទូរស័ព្ទប្រាប់អោយខ្លួនជិះម៉ូតូមក​យក​ លុះមកដល់ខ្លួនបានឌុមជនរងគ្រោះ​ ត្រលប់ទៅផ្ទះវិញ​ ដោយធ្វេីដំណេីរតាមផ្លូវ​៦៣​ ទិសដៅពីជើងមកត្បូង​ ខណៈមកដល់មុខសាលាមត្តេយ្យវត្តកោះ កែងផ្លូវ១៧៤ ចម្ងាយពីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣​ ប្រហែល៣០ម៉ែត្រ​ ស្រាប់តែ​លេចមុខក្រុមជនសង្ស័យមានគ្នាជាច្រេីននាក់​ជិះម៉ូតូ៣គ្រឿង​តាមមកពីក្រោយ​ ប្រដាប់​ដោយដុំថ្ម​និងឈេីជ្រុងបានជិះបំបុកម៉ូតូដែល រូបគេកំពុងឌុបជនរងគ្រោះ​ បណ្ដាលឲ្យដួលម៉ូតូសង្កត់លេីជេីង របស់ខ្លួន បណ្ដាលឲ្យ​រង​របួសស្រាល​ ឯក្រុមជនបង្ក​ បានចុះពីលេីម៉ូតូ​រត់សំដៅទៅរកជនរងគ្រោះ​រួចធ្វេីសកម្មភាពព្រួតវាយជនរងគ្រោះនិងស្រែកសំឡុតរូប​គេ​មិនឲ្យចូលជួយ​ បេីហ៊ានតែចូលជួយ​ ពួកគេ​នឹងវាយទាំងអស់ ។​

ជនរងគ្រោះបន្តថា​ បន្ទាប់ពីធ្វើសកម្មភាព​វាយ​ បណ្ដាលឲ្យជនងគ្រោះរងរបួសធ្ងន់​(ដង្ហើម​ចង្រិត​)រួច ក្រុមជនបង្ក​ បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី៣​ ដែលមានស្នាក់ការ​នៅជិតកន្លែងកេីតហេតុនោះ​ឡើយ។ក្រោយ​មករថយន្តសង្រ្គោះបានមកដល់ហើយលើកជនរងគ្រោះដាក់លើរថយន្ត​ តែអកុសលជន​រងគ្រោះបាន ដាច់ខ្យល់ស្លាប់ទៅហើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៏បឹងរាំងបានមកដល់នាំជនរងគ្រោះដែលរងរបួស​ស្រាលទៅប៉ុស្តិ៏សួរនាំដើម្បីកំណត់​មុខ​សញ្ញា​និងតាមចាប់ក្រុមជនសង្ស័យ​ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ចំណែកសពត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយក​ទៅធ្វើបុណ្យតាមប្រពៃណី៕