Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

លោក​ ហង្ស បណ្ឌិត ចាងហ្វាង!(អាណា​ចក្រនគរភ្នំ)​នឹងសហការី​ ត្រូវអាវុធហត្ថខេត្ត​ស្វាយរៀងឃាត់ខ្លួន

ស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថខេត្ត​ស្វាយរៀងបានឃាត់ខ្លួន​ លោក អុន សំអឿន (ហៅហង្ស បណ្ឌិត )ចាងហ្វាងវេបសាយ​(អាណាចក្រនគរភ្នំ)រួមនឹងសហការីម្នាក់​ទៀត​ ក្រោយសាកសួរចប់។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅវេលា​ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៥ខែមិនាឆ្នាំ២០២០។

យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា៖ លោក ហង្ស បណ្ឌិត នឹងសហការី បានចូល​ទៅបំភ្លឺ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកទី២៥ខែមិនាឆ្នាំ​២០២០នេះ​ តាមលិខិតកោះ​ហៅ​ ចេញដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មន្ត្រីនគរបាល​យុត្តិធម៌ អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធ​ហត្ថ​ខេត្តស្វាយរៀង។

យោងតាមមាត្រា៩២ និងមាត្រា១១៤នៃក្រម​នីតិវិធី ព្រហ្មទណ្ឌ។
ពីបទ៖​ប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀក​បំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ ។
និងពីបទ៖ប្រើប្រាស់ គ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ ដែលប្រើប្រាស់ដោយនគរបាលឬយោធា។

សូមរម្លឹកថា៖​ លោក ហង្ស បណ្ឌិត និងសហការី​ម្នាក់បាន ចុះទៅយកព័ត៌មាន ពាក់ព័ន្ធនឹង ការនាំចេញសត្វជ្រូកខុសច្បាប់ទៅវៀត​ណាម។ កាលពីថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០២០នៅ​ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ទោះជាយ៉ាងណា!​ លោក ហង្ស បណ្ឌិត នឹងសហការី មិនបានទាមទារលុយពីឈ្មួញឬ​មន្ត្រីឡើយ ។
ពោលគឺ! លោកបានធ្វើការផ្សព្វផ្សាយតាម​វិជ្ជាជីវៈ មិនសមណា​ កងរាជអាវុធហត្ថខេត្តស្វា​យ​រៀងសុំគោលការពីព្រះរាជអាជ្ញា ដើម្បីឃាត់ខ្លួនលោកបែបនេះឡើយ។
ការឃាត់ខ្លួននេះត្រូវក្រុមអ្នកសារព័ត៌មាន រិះគន់និងបានចាត់ទុកថា៖​ ជាការបំបាក់ស្មារតីអ្នកសារព័ត៌មាន កុំអោយហ៊ានផ្សាយរិៈគន់រាល់បទល្មើសទូទាំងខេត្តស្វាយរៀង៕