Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីម្នាក់ចាញ់បោកប្រុសស្នេហ៍អស់លុយសម្រេចចង.កសម្លាប់ខ្លួនចោលប្ដីនៅក្នុងបន្ទាប់សណ្ឋាគារ​ ផាម៉ា​

កំពងឆ្នាំង៖ ស្រ្តីម្នាក់សង្ស័យចាញ់​បោក​ប្រុសស្នេហ៍អស់លុយជាច្រើនម៉ឺនដុល្លារ រួចបាន​គិតខ្លីដាច់ចិត្តចង.កស្លាប់ខ្លួនឯងនៅក្នុងសណ្ឋាគារ ផាម៉ា បន្ទប់លេខ២០៣ បង្កឲ្យមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។ សាកសព ត្រូវបានសមត្ថកិច្ចធ្វើ​កំណត់ហេតុប្រគល់ឲ្យបុរសជាប្តី យកទៅធ្វើ​បុណ្យតាមប្រពៃណី។

បើតាមប្រភពព័ត៌មានបានឲ្យថា ការស្លាប់​របស់ស្រ្តីរងគ្រោះ គេសង្ស័យថា​ អាច​ចាញ់​បោកបុរសម្នាក់ អស់លុយប្រហែល៣ម៉ឺន​ដុល្លារ ហើយក្រោយមកទៀតក៏ត្រូវបាន​បុរស​នោះយក​លុយអស់១៧០០ដុល្លារបន្ថែម​ទៀត ទើបកើតជម្ងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះដោយសារអ្វីៗអស់ពីខ្លួន ទើបស្ត្រីរូបនោះគិតខ្លី សម្រេចចិត្តចង.កសម្លាប់ខ្លួនដើម្បីបញ្ចប់បញ្ហា។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចដែល​បានចុះទៅពិនិត្យ​សព​ នៅក្នុងសណ្ឋាគារ ផាម៉ា PAMA គឺស្រ្តីរងគ្រោះមានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅ​ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយពេលពិនិត្យសាកសព​រួច សមត្ថកិច្ចបានសណ្ឋានថា ស្រ្តីគិតខ្លីបានចង.កសម្លាប់ខ្លួនឯង។