មុខសញ្ញាចោរប្លន់យ៉ាងសកម្មនៅចំណុចភូមិសាស្រ្ដស្រុកសំរោងទង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន០៦ដីការ
កំពង់ស្ពឺ ៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលអធិការស្រុកសំរោងទង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាចោរប្លន់យ៉ាងសកម្មនៅចំណុចភូមិសាស្ត្រស្រុកសំរោងទង តាមដីការបង្គាប់ឲ្យចាប់ខ្លួនចំនួន០៦ ៖ តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាដែលជាជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី២៥ខែមិនាឆ្នាំ២០២០ នៅចំណុចភូមិទួលសំណាង ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាចោរមានឈ្មោះ កែវ ដែន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ធ្វើចោរ មានទីលំនៅ ស្ថិតក្នុងភូមិទួលសំណាង ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមការបញ្ជាក់ពីរមន្រ្ដីនគរបាលការិយាល័យព្រហ្មទណ្ឌថា ជនសង្ស័យខាងលើជាមុខសញ្ញាក្រុមចោរប្លន់ដ៏សកម្មបំផុត កន្លងមកធ្វេីសកម្មភាពជាអង្គការចាត់តាំងហេីយត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបាន ១៦នាក់ សល់បក្ខពួកមួយចំនួនបានរត់គេចខ្លួន ជាក់ស្ដែងកំលាំងធ្វើការឃាត់ខ្លួនបានជនសង្ស័យនេះម្នាក់ទៀតក្នុងចំណោមបក្ខពួកដែលបានរត់គេចខ្លួនកន្លងមក។
នគរបាលបានបន្តទៀតថា ក្រុមកំពូលចោរទាំងនេះកន្លងមកគឺក្រុមគេបានជិះម៉ូតូដេញតាមម៉ូតូ ដែលធ្វើឲ្យជនរងគ្រោះមានការភ័យខ្លាច រួចក្រុមគេធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះផ្ដួល រួចហើយបានចុះទៅធ្វេីជាឈ្លោះប្រកែកគ្នារបៀបជាក្រុមក្មេងស្គាល់គ្នាហេីយមានជម្លោះរឿងអ្វីមួយ ដេីម្បីបន្លំភ្នែកអ្នកធ្វើដំណេីរឆ្លងកាត់អោយឃេីញថាជាក្រុមក្មេងទំនេីងឈ្លោះគ្នា មិនមែនជាចោរប្លន់ម៉ូតូនោះទេ រួចដេញវាយជនរងគ្រោះរត់ចោលម៉ូតូ ទេីបបក្ខពួកគេលេីកម៉ូតូជិះគេចខ្លួនតែម្ដង ម្យ៉ាងទៀតពួកគេប្រេីឧបករណ៍ដំបង កាំបិត ជិះដេញតាមកាប់ជនរងគ្រោះរហូតជនរងគ្រោះដួលហេីយយកម៉ូតូទៅតែម្ដង សកម្មភាពនេះភាគច្រេីនកេីតក្នុងភូមិសាស្រ្ដស្រុកសំរោងទង ផ្លូវលេខ ១៤៤០ ច្បារមនទៅក្រាំងចេក ផ្លូវជាតិលេខ៤ ។ ល។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕