Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌពោធិសែនជ័យឃាត់ខ្លួនក្រុមចោរកាប់ប្លន់ពេលរាត្រីចំនួន៥នាក់

ភ្នំពេញ ៖ ក្រុមចោរប្លន់ម៉ូតូពេលរាត្រី ចំនួន៥នាក់ ក្រោយពីកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបានកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ហើយនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានរួចមក រហូតដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បងធំចោរប្លន់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឆែកឆេបន្ទប់ជួល គ្រាន់តែបើកទ្វារឃ្វាំង ពុទ្ធោ ក្នុងបន្ទប់ស្តុកសុទ្ធតែដាវ និងកាំបិត សម្ភារៈពាក់ព័ន្ធប្រព្រឹត្របទល្មើស ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា អិញ្ចឹងតើ បានក្រុមចោរប្លន់មួយក្រុមនេះ កាប់ វាយប្លន់ ប្រជាពលរដ្ឋគ្មានញញើតដៃសោះ ស្តុកសុទ្ធតែអាវុធ (ដាវ) សុឹងរាល់យប់ទៅហើយ ក្រុមខាងលើ ដើរអុកឡុក កាប់ វាយ ប្លន់ក្នុងរាជធានីភ្នំពេញ ឥឡូវត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានមួយក្រុមតែម្តង ពួកគាត់សាទ រាល់កិច្ចការងារ បង្ក្រាបបទល្មើស របស់សមត្ថកិច្ច មិនបានទាំងស្រុង ក៏បានធូរមួយកម្រឹតដែរ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ទី ១ ឈ្មោះ នុត សិត ហៅអា វែង ភេទប្រុស ជា បងធំ ប្រចាំក្រុម អាយុ ២១ឆ្នាំ មុខរបរ កម្មករ សំណង់ ពេលថ្ងៃ ពេលយប់ដើរប្លន់ ស្នាក់នៅភូមិ ទួល ពង្រ សង្កាត់ ចោមចៅ ១ ខណ្ឌ ពោធិសែនជ័យ មាន ភូមិ កំណើត ភូមិ ព្រៃ ធំ ឃុំព្រៃធំ ស្រុក កំពងរោទ៍ ខេត្ត ស្វាយ រៀង ។ ទី ២ ឈ្មោះ សៀម វណ្ណរី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាង ពិដាន ស្នាក់នៅ សង្កាត់ អូរបែក ក្អម ខណ្ឌសែនសុខ មាន ស្រុក កំណើត នៅ ភូមិ គៀន តាសៀវ ឃុំ ស្វាយ យ៉ា ស្រុក ស្វាយ ជ្រុំ ខេត្ត ស្វាយ រៀង ។
ទី ៣ ឈ្មោះ សៀម វណ្ណរ៉ា ហៅឆាង ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ ធ្វើចោរ ស្នាក់នៅភូមិ ត្រពាំង ឈូក សង្កាត់ អូរបែក ក្អម ខណ្ឌសែនសុខ មាន ស្រុក កំណើត គៀន តាសៀវ ឃុំ ស្វាយ យ៉ា ស្រុក ស្វាយ ជ្រំ ខេត្ត ស្វាយ រៀង ។ ទី ៤ ឈ្មោះ ម៉ៅ ថែល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ទើបចូលរួមជាសមាជិកក្រុមខាងលើ មាន ស្រុកកំណើត ភូមិ ចំការ គួយ ឃុំដំរី ពួន ស្រុក ស្វាយ អន្ទរ ខេត្ត ព្រៃវែង ។ ទី ៥ ឈ្មោះ លៀប អុី សា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សមាជិកក្រុមប្លន់ ស្នាក់នៅផ្ទះឡ ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោមចៅ ១ ខណ្ឌ ពោធិ សែនជ័យ មាន ស្រុកកំណើតនៅ ភូមិ ព្រៃ លាន ឃុំ រំលេច ស្រុក សុីធរកណ្តាល ខេត្ត ព្រៃវែង ។
ក្រោយពីចាប់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពវាយប្លន់ យកម៉ូតូកាលពីយប់ថ្ងៃទី២៤ ខែកក្កដា រួចមក លុះដល់ព្រឹក ថ្ងៃទីនាំបងធំ ប្រចាំក្រុម ទៅឆែកបន្ទប់ជួល នៅភូមិទួលពង្រ រកឃើញ កាំបិត ដាវច្រើនដើម ស្លាកលេខ ដែលជនសង្ស័យដោះចេញ ក្រោយប្លន់ម៉ូតូបាន ចំនួន៩បន្ទះ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ហើយសមត្ថកិច្ចឃាត់ស្រ្តីម្នាក់ជាប្រពន្ធរបស់ បងធំចោរប្លន់ ម្នាក់ទៅសាកសួរដែរ ៕