រដ្ឋបាលរាជធានីភ្នំពេញផ្សព្វផ្សាយវិធានការគ្រប់គ្រងការរីករាលដាលវីរ៉ុសកូវី១៩ រួមទំាងប្រគល់សម្ភារការពារទប់ស្កាត់មួយចំនួនដល់អាជ្ញាធរមូលដ្ឋាន
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមីនាឆ្នាំ២០២០ រដ្ឋបាល រាជធានីភ្នំពេញផ្សព្វផ្សាយវិធានការគ្រប់គ្រងការរីករាលដាលវីរ៉ុសកូវី១៩ រួមទំាងប្រគល់សម្ភារការពារទប់ស្កាត់ មួយចំនួនដល់សង្កាត់ទំាង១០៥ និងសាលាខណ្ឌ ទំាង១៤ ទូទំាងរាជធានីភ្នំពេញ។
ថ្លែងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយវិធានការគ្រប់គ្រងការរីករាលដាលវីរ៉ុសកូវី១៩ រួមទំាងប្រគល់សម្ភារការពារទប់ស្កាត់មួយចំនួនដល់សង្កាត់ទំាង១០៥ និងសាលាខណ្ឌ ទំាង១៤ ទូទំាងរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា យុទ្ធនាការដ៏សំខាន់នេះមិនត្រឹម តែរួមគ្នាប្រយុទ្ធប្រឆំាងជម្ងឺកូវីដ១៩ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយ នៃការប្រមូលកម្លាំងមនុស្សធម៌ និងជាប្រពៃនៃវប្បធម៌ចែករំលែករវាងវិស័យឯកជនគាំទ្រ រដ្ឋបាលរាជធានីភ្នំពេញ ស្របតាមការអំពាវនាវដ៏ខ្ពងខ្ពស់របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា កិច្ចការមនុស្សធម៌ និងវប្បធម៌នៃការចែករំលែកនេះ មិនមែនជារឿងថ្មីឡើយពោលគឺបានចាក់ ស្រេះក្នុងសង្គមខ្មែរ និងបានពូនជ្រុំជាបន្តបន្ទាប់។ ក្នុងន័យនេះ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរចំពោះដោយស្មោះចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទំាងអស់ក្នុងវិស័យឯកជន ដែលបានផ្តល់នូវអំណោយឧបត្ថម្ភ ជាសម្ភារចាំបាច់ជូនដល់មូលដ្ឋាន ដើម្បីឆ្លើយតបកាន់តែ ទាន់ពេលវេលា និងដោះស្រាយប្រកបដោយប្រសិទ្ធភាព ក្នុងការបង្កា និងទប់ស្កាត់ការរីករាល ដាលនៃជម្ងឺកូវីដ១៩ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
ឯកឧត្តមហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាព សហ ព័ន្ធយុវជនកម្ពុជាបានបន្តជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមគ្នាប្រយុទ្ធប្រឆំាងជម្ងឺកូវីដ១៩នេះ ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបំបាត់ជម្ងឺនេះនាពេលឆាប់ៗ។ បន្ថែមពីនេះទៀតប្រជាពលរដ្ឋ ក៏ត្រូវតែបង្កើនការធ្វើអនាម័យការពារខ្លួនតាមក្បួនវេជ្ជសាស្រ្តសុខាភិបាល ឬប្រសិនបើទើបមកពីបរទេសត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដើម្បីទប់ស្កាត់ការចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត និងទៅដល់សហគមន៍៕