Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

អាជ្ញាធរខេត្តស្ទឹងត្រែងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែងបានជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពខណៈទឹក ទន្លេសេកុង នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី២៥ខែកក្ដដា ឆ្នាំ២០១៨ នេះបានហក់ឡើងដល់កម្ពស់ដែលត្រូវ ប្រកាសឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់
នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងធន ធានទឹកបានឲ្យដឹងថាមកដល់ល្ងាចថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៨នេះទឹកទន្លេសេកុងបានហក់ឡើងដល់កម្ពស់ ១១,៥០ ម ដែលជាកម្រិតកម្ពស់ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នហើយ ។ ការហក់ឡើងនៃទឹកទន្លេសេកុងនាល្ងាចនេះ មានសភាពកាន់តែឆាប់រហ័ស ជាមួយគ្នា នេះ កម្លាំងអាជ្ញាធរក៏មានការជម្លៀសបងប្អូនប្រជាពល រដ្ឋទៅកាន់ទីទួលសុវត្ថិភាពធ្វើឡើងយ៉ាងញាប់ដៃ ញាប់ជើងផងដែរ ៕