Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ទីបំផុត! អង្គភាពបានប្រគល់ក្រុមយោធា​ដែល​វាយជនពិកា​ ឱ្យទៅកម្លាំង កងរាជ​អាវុធ​ហត្ថខេត្តប៉ៃលិន ចាត់​ការតាមច្បា​ប់

ប៉ៃលិន ៖ ក្រោយពីបែកធ្លាយវីដេអូក្រុមយោ​ធា​ ទៅអុឡុក និងវាយ​បុរសពិការ​ម្នាក់ដែលជា បុគ្គលិកអគ្គិសនីខេត្តប៉ៃលិន​ ហើយផ្ទុះការ​រិះគន់យ៉ាងខ្លាំងលើ​បណ្ដាញសង្គមហ្វេស​បុក ស្រាប់តែនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ អង្គភាពបានប្រគល់ក្រុមយោធាបង្កទាំង​នោះ ឱ្យទៅកម្លាំង កងរាជអាវុធហត្ថខេត្តប៉ៃលិន យកទៅសាកសួរ និងចាត់ការតាមនីតិវិធី ។

សូមជម្រាប ក្រុមយោធា កងការពារព្រំដែនលេខ504​ កាលពីថ្ងៃទី២៥ខែមីនា ឆ្នាំ២០២០ បានដឹកនាំកម្លាំង ទៅបង្កបញ្ហា វាយបុគ្គលិកអគ្គិសនីម្នាក់ ដែលជាជនពិកា អង្គុយលើរទេះ ដោយសារផ្តាច់អគ្គិសនី ព្រោះមិនបាន​បង់លុយជាច្រើនខែ ៕