កម្ពុជារកឃេីញអ្នកជំងឺ COVID-19ម្នាក់ទៀត សរុបចំនួន១០៣ ករណី និងព្យាបាលជាសះស្បេីយចំនួន ៨នាក់ទៀត សរុប២១នាក់
ភ្នំពេញ៖ គិតត្រឹមរហូតម៉ោង ៨និង២០នាទីព្រឹកថ្ងៃទី២៩មីនា២០២០ក្រសួងសុខាភិបាល បានរកឃេីញអ្នកជំងឺ COVID-19ម្នាក់ទៀត (ភេទស្រីជនជាតិខ្មែរប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺវិជ្ជមានCOVID-19)សរុបទាំងអស់ប្រទេសកម្ពុជាមានចំនួន ១០៣ ករណី បានព្យាបាលជាសះស្បេីយចំនួន ៨នាក់ទៀត សរុប ២១នាក់ ស្លាប់គ្មាន ។
ចំពោះករណីនេះ ពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ។
សូមបញ្ជាក់: ករណីជនជាតិអង់គ្លេសពីរនាក់ព្យាបាលជាសះស្បេីយនៅមន្ទីរខ្មែរ សូវៀត គាត់ទាំងពីរនាក់រកឃេីញវិជ្ជមាននៅមន្ទីរពេទ្យខេត្តកំពុងចាម តែត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕