មហាជនរងចាំមើល លោក ទៀង ចន្ទ័សារអធិការខណ្ឌដូនពេញ អាចស្រាវជ្រាវ វែកមុខក្រុមជនសុីវិលដែលបាញ់បោះសេរី បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅម្ដុំផ្លូវរថភ្លើងក្នុងសង្កាត់ស្រះចក បានដែរឬទេ?
ភ្នំពេញ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនិងភ័យខ្លាចយ៉ាង បន្ទាប់ពីមានក្រុមជនសុីវិលមួយក្រុមជិះរថយន្ដ ៣គ្រឿងនិងម៉ូតូជាច្រើនគ្រឿង ហើយបានដកកាំភ្លើងបាញ់ ជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៩ខែមីនា ឆ្នាំ២០២០ នៅចំណុច ផ្លូវរថភ្លើង កែង នឹងផ្លូវR6 ដែលជាទីតាំងល្បីខាងចែកចាយគ្រឿងញៀនស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសម្ដី ប្រជាពលរដ្ឋដែលរស់នៅចំនុចកើតហេតុ បានប្រាប់ឲ្យដឹងថា មុនដំបូងគេឃើញមានរថយន្តចំនួន៣គ្រឿងនិងម៉ូតូជាច្រើនគ្រឿងស្លៀកពាក់ស៊ីវិល ទំនងជាកម្លាំងសមត្ថកិច្ចផ្នែកខាងណាមួយ បានចុះមកដល់ចំណុចកើតហេតុខាងលើ រួចហើយបានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលភ័យខ្លាចដល់ប្រជាពលរដ្ឋនៅទីនោះនាំគ្នារត់ប្រសេកប្រសាចនឹង បិទទ្វារ ខ្លាចជនបង្ក ទាំងនោះបាញ់ត្រូវ ភ្លាមៗនោះក៏មាននារីម្នាក់បានស្លុតស្មារតី ដួលសន្លប់ស្តូកស្តឹងផងដែរ ។
ប្រភពបានបន្តថា បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបាញ់រួច ពួកគេបាននាំគ្នារត់ឡើងជិះរថយន្តនិងម៉ូតូគេចខ្លួនបាត់ស្រមោល ក្រោយមកប្រជាពលរដ្ឋ យកប្រេងកូឡាមករិត អោយនារីដែលសន្លប់នោះមួយសន្ទុះទើបដឹងខ្លួនហើយក៏បានចាកចេញពីកន្លែងកើតហេតុទៅបាត់ទៅ ។
ក្រោយមានការភ្ញាក់ផ្អើលគេសង្កេតឃើញមាមកម្លាំងសមត្ថកិច្ច ខណ្ឌដូនពេញ បានចុះទៅសួរនាំនិងធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវកំណត់ មុខសញ្ញាក្រុមជនដែលបាញ់បោះសេរីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ជុំវិញពាក់ពន្ធ័និងករណីក្រុមជនសុីវិលបាញ់បោះសេរី នេះ មហាជនរងចាំមើលថា តើ លោក ទៀង ចន្ទ័សារ ដែលជាអធិការនគរបាល ខណ្ឌដូនពេញ អាចស្រាវជ្រាវ វែកមុខនិង ចាប់ក្រុមជនទាំងនោះយកមកចាត់ តាមនិតិវិធីច្បាប់បានដែរឬទេ…? ៕