បើករថយន្តគេចរឺម៉កជ្រុលធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់សំណាងល្អគ្រាន់តែរបួសស្រាល
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនមិនប្រយត្ន័វាក់ និងរឺម៉កកង់បីបួងចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកគំរបលូ ក្រឡាប់២ទៅ៣ត្រឡប់សំណាងល្អមិនគ្រោះថ្នាក់ ដល់ជីវិត
ហេតុការគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើត ឡើងកាលពីវេលាម៉ោង៩នឹង១៥នាទីព្រឹកថ្ងៃទី២៥ខែ កក្កដាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ថ១គ្រឿងម៉ាក ហ្វតព័ណទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2U-9689 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរ២នាក់ទិស ដៅពីលិចទៅកើតតាមបណ្ដោយផ្លូវបេតុងឆ្ពោះមកផ្សារអុីអន ក្នុងល្បឿនលឿនមិនបានប្រុងប្រយត្ន័ខណៈ មកដល់ចំណុចកើតហេតុក៏បានវ៉ាក់អឺនិងរឺម៉កកង់បី ដែលបើកបញ្ច្រាស់ទិសគ្នា ធ្វើឲ្យអ្នកបើកបរបួង ចង្កូតរេធ្លាក់ផ្លូវជ្រុលទៅបុកគំរបលូបណ្ដាលឲ្យក្រឡាប់ ជាច្រើនត្រឡប់តែសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនគ្រោះថ្នាក់ដល់ជីវិតគ្រាន់តែរបួស ស្រាល ។
ក្រោយពេលកើតហេតុណ៍សមត្ថកិច្ចមូលដ្ឋានបានចុះ ទៅពិនិត្យដល់កន្លែងកើតហេតុឃើញថា មិនប៉ះពាល់ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទួចមកស្ទួចយកទៅជួសជុល ដោយខ្លួន ៕