រថយន្តម៉ាក HIACE១៦កៅអីស៊េរីឆ្នាំ២០២០មួយគ្រឿង ដែលមានតម្លៃ៦១.៩០០ដុល្លារសហរដ្ឋអាមេរិក ជាអំណោយរបស់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌេ)បានផ្ដល់ជូនដល់ក្រសួងសុខាភិបាល
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ខែមីនាឆ្នាំ២០២០នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន តូយ៉ូតា ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងរីករាលដានៃវីរុសកូវីដ -១៩នាពេលនេះ។
ឯកឧត្តមសាស្រ្តាចារ្យ ម៉មប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ់ាងជ្រាលជ្រៅជូនចំពោះ លោក ឩកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា(ខេមបូឌេ) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ដែលបានសម្រេចជួយឩបត្ថម្ភរថយន្តម៉ាក HIACE១៦កៅអីនេះ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់មួយ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាប្រតិបត្តិការផ្សេងៗ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ឲ្យរួចផុតពីមេរោគដ៏កាចសាហាវមួយនេះ។