ធ្វើទារុណកម្មព្រៃផ្សៃលើប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ចាប់ប្រពន្ធដាក់ច្រវ៉ាក់ធ្វើបាបយ៉ាងព្រៃផ្សៃនិងឃោរឃៅបំផុតព្រោះតែដឹងថា ប្រពន្ធ ដែលទៅរកសុីផ្លូវភេទដេកជាមួយភ្ញៀវមិនបាន ដាក់ស្រោមអនាម័យ ហើយត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនបុរសជាប្ដី កាល ពីល្ងាចថ្ងៃទី២៣ខែកក្ដដាឆ្នាំ២០១៨ នៅក្នុងចំការកៅ ស៊ូវាល៧០ ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មា ។
បុរសជាប្ដីកំណាចមានឈ្មោះ ហ៊ាង ស៊ាងខេង អាយុ៥១ឆ្នាំ ជាកម្មករជៀរជ័រកៅស៊ូ ។ ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធមានឈ្មោះ ស.ផ.ល អាយុ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ អ្នកទាំង២ មេម៉ាយកូន១ដូចគ្នារស់នៅជា គ្នាបានរយៈពេល៣ឆ្នាំ ។
បើតាមសម្ដីស្ត្រី រងគ្រោះជាប្រពន្ធបានរៀបរាប់ទាំងអួលដើម ទ្រូងថា រូបនាងនិងបុរសជាប្ដី បានរស់នៅជា មួយគ្នាដោយមិនបានរៀបការនោះទេអស់រយៈពេល ៣ឆ្នាំមកហើយ ដោយកាលនោះរូមគាត់ជាស្ត្រីមេម៉ាយកូន១ និងបុរសជាប្ដី ពោះម៉ាយកូន១ដូចគ្នា ។
ស្ត្រីជាប្រពន្ធបានបន្តទៀតថា ដោយសារតែជីវភាពគ្រួសារក្រលំបាកពេក ប្ដីរបស់គាត់បានសម្រេចចិត្តឲ្យគាត់ទៅរកសុីបំរើសេវាផ្លូវភេទនៅមង់រៀវ ស្រុកត្បូងឃ្មុំ ជាប់នឹងផ្លូវជាតិលេខ៧ ដែលក្នុង១ថ្ងៃទទួលបានកម្រៃ៥ទៅ៦ម៉ឺនរៀលហើយមានការចែកភាគ រយជាមួយនឹងម៉ែយ៉ែម ជួនកាលបានក្រោមនេះក៏មានដែរដើម្បីយកលុយមកដោះស្រាយជីវភាពនៅក្នុងគ្រួសារ ។ លុះមកដល់យប់ថ្ងៃទី២៣ខែកក្កដាឆ្នាំ ២០១៨ ប្តីគាត់បានសួរនាំរឿងទទួលភ្ញៀវដែលមករួមភេទជាមួយតើមានឲ្យភ្ញៀវពាក់ស្រោមទេ ពេលនោះ គាត់បានឆ្លើយតាមត្រង់ថា មានភ្ញៀវខ្លះប្រើប្រាស់ស្រោមអនាម័យ ខ្លះទៀតមិនប្រើស្រោមអនាម័យទេ ចម្លើយបែបនេះហើយទើបធ្វើឲ្យប្តីកំណាចមានចិត្តខឹងក៏បានទះកំផ្លៀង១ដៃនិងយកច្រវ៉ាក់មកដាក់ជើងហើយទាញជើងផុតពីរនាបផ្ទះម្ខាង១ម៉ែត្រ និងជើងម្ខាងនៅលើរនាប រួចយកអង្រែបុកគ្រឿងធ្វើទារុណកម្មវាយក្បាលជង្គង់ទាំងសងខាង និងបុកចំប្រដាប់ភេទបន្ថែមទៀត។ មិនតែប៉ុណ្ណោះ ថែមទាំងយកដែកកេះដុតរោមប្រដាប់ភេទ និងឡាមមកវះដៃ ទាំងសងខាងទៀតផង ។ ស្ត្រីរងគ្រោះបន្តថា លុះប្តី ដេកលក់ នៅ វេលាម៉ោង១២ថ្ងៃត្រង់គាត់បានលួចស្រាយចំណងជើងហើយក៏បានដើរចុះពីលើផ្ទះដោយថ្នមៗទៅពួនក្នុងព្រៃចំការដំឡូង។ លុះមកដល់ល្ងាចថ្ងៃទី២៣ខែ កក្កដា ឆ្នាំ២០១៨ ក៏បានដឹងដល់សមត្ថកិច្ច ចុះមកឃាត់ ខ្លួនជនសង្ស័យជាប្ដីចាត់ការតាមច្បាប់ ។
ក្រោយមកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យជាប្ដីមកធ្វើការសាកសួរនិងកសាងសំណុំរឿង រួចបានបញ្ជួន ទៅតុលាការនៅថ្ងៃទី២៥ខែកក្ដដាឆ្នាំ២០១៨ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែកប្រពន្ធត្រូវបានសមត្ថកិច្ច បញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារទាំងអាការៈរបួសពេញខ្លួន ៕