Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាល​ឲ្យស្ត្រីម្នាក់រងរបួស

ភ្នំពេញ៖​ នារីវ័យក្មេងម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកចំពាក់រថយន្តកូរ៉ូឡា ពេញទំហឹងបើុងទៅចិញ្ចើមផ្លូវមុខផ្ទះជាពលរដ្ឋចំណែករថយន្តបាឡែនវិលជាច្រើនជុំទៅបោកនិងបង្គូលផ្លាកសញ្ញាបង្ហាញលេខផ្លូវបាក់អស់នួយ ដើម បណ្តាលឲ្យស្ត្រីម្នាក់រងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង១០និង ៣០ នាទីយប់ថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២០ នៅចំណុចមុខឱសថស្ថាន អប្សរាត្បូងឃ្មុំ តាមបណ្ដោយផ្លូវលេខ ៤៣០ កែងនឹងផ្លូវលេខ ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីវ័យក្មេងម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌សពាក់ស្លាកលេខកណ្ដាល​2C-1321​ធ្វើដំណើរតាមបណ្តោយផ្លូវ ១៨៣ ទិសដៅ​ពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនវានជ្រុលទៅបុករថយន្តកូរ៉ូឡាមួយគ្រឿងពណ៌​ក្រហមពាក់ស្លាកលេខភ្នំពេញ2F-3829​បើកបរដោយបុរសម្នាក់រួមដំណើរស្រីម្នាក់ជាប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវ ៤៣០ ទិសដៅពីជើងទៅត្បូងចុះពាក់កណ្ដាល​រថយន្តកូរ៉ូឡាពេញទំហឹងបណ្ដាលឲ្យប៉ើងទៅអែបនឹងចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋខូចខាតស្ទើរទាំងស្រុង ចំណែករថយន្តបាឡែនបានវិលជាច្រើនជុំទៅបោកនិងបង្គូលផ្លាកសញ្ញាបង្ហាញលេខផ្លូវបាក់មួយដើមឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាង​ដំណំ។និងរងរបួសស្ត្រីម្នាក់ខាងខាងថយន្តកូរ៉ូឡាត្រូវបានម៉ូតូកង់បីដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ​ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅឯការិយាល័យ​ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕