Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បុរសម្នាក់គឹតខ្លីចងកសម្លាប់ខ្លួនបានសម្រេច

ក្រុងព្រះសីហនុ: នៅព្រឹកថ្ងៃទី៣១.០៣.២០២០ នៅចំណុចអគារស្នាក់នៅរបស់បុគ្គលិក បន្ទប់លេខ៦៦០២ ជាន់ទី៦ ក្រុម២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានករណីចងកសម្លាប់ខ្លួន។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ វ៉ន ភារិត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ចែកបៀរ កាសុីណូ កំសាន្តតោមាស មានស្រុកកំណេីត ស្រុកបារាយ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅកន្លែងកេីតហេតុ។

ក្រោយពីនគរបាលបច្ចេកទេស វិទ្យសាស្រ្ត បានត្រួតពិនិត្យ នឹង ធ្វេីកោសលវិច្ចយ័ រួចមកបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។
សមត្ថកិច្ចបញ្ជាក់ បន្ថែមថា បេីតាមការរៀបរាប់របស់មិត្តភក្រ័ដែលនៅបន្ទប់ជាមួយ បានប្រាប់ថាជនរងគ្រោះមានវិបត្តិផ្លូវចិត្ត។

បច្ចុប្បន្ន ខាងនគរបាលជំនាញបានប្រគល់សាកសពអោយក្រុមគ្រូសារយកទៅធ្វេីបុណ្យនៅស្រុកកំណេីត៕