អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញហាក់ដូចជាគ្មានវិធានការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនៅជិត បេនឡាន ផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មី២ ដូចជាមិនខ្វល់និងបទបញ្ជារបស់ថ្នាក់លើ
ភ្នំពេញ៖ យោងតាមសេចក្ដីរាយការណ៍ច្បាស់ការបានអោយដឹងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ចំនួន២កន្លែងនៅតាមបណ្ដោយផ្លូវ១២៦ ជាប់បេនឡានផ្សារធំថ្មី ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ កំពុងបើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេង ដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចចុះបង្ក្រាបឡើយ ហាក់បីដូចជាមិនខ្វល់និងបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈ រាជធានីភ្នំពេញ ។
មហាជនរងចាំមើលអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ ដូនពេញនិងមានវិធានការយ៉ាងណា ចំពោះទីតាំងហ្គេមបាញ់ត្រី ខុសច្បាប់ចំនួន២កន្លែងខាងលើនេះ ព្រោះល្បែងសុីសងជាដើមចមដែលនាំអោយកើតមាននូវអំពើចោរកម្ម លួច,ឆក់,ប្លន់នៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៣ខែមករា ឆ្នាំ២០២០បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញក្រោម អធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី លោកអភិបាលរងរាជធានី លោកឧត្ដមសេនីយ៍ស្នងការនគរបាលរាជធានី លោកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភំ្នពេញ លោកព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនិងរដ្ឋបាលខណ្ឌទាំង ១៤។
គួររំលឹកថាក្នុងកិច្ចប្រជុំនោះបានផ្តោតសំខាន់ទៅលើការកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការ បង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទគ្រឿងស្រវឹងនិងគ្រឿងញៀនខុសច្បាប់ក្នុងរាជធានីភ្នំពេញនិងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពញ ! តែ អាជ្ញាធរ មានសមត្ថកិច្ច ខណ្ឌដូនពេញ ហាក់មិនអើពើនៅតែបណ្ដែបណ្ដោយឲ្យមានទីតាំងហ្គេមបាញ់ត្រី មិនមានវិធានការបង្ក្រាប ដូចជាផ្គើននិងបទបញ្ជារបស់ថ្នាក់លើ ៕