សមត្ថកិច្ចឃាត់ខ្លួន គ្រូអគ្គិនេត្រ រឿងផ្សាយធ្វើយ័ន្តការពារជម្ងឺ កូវីដ១៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានហៅឈ្មោះ វ៉ាន់ សុខសីហា រហស្សនាមគ្រូអគ្គិនេត្រ មកសាកសួរ ពាក់ព័ន្ធនឹងការផ្សាយធ្វើយ័ន្តការពារ ជម្ងឺ កូវីដ១៩ ។ រហូតមកទល់នឹងពេលនេះ ប្រភពនៃព័ត៌មានយើងពុំទាន់ទទួលបានរបាយការណ៍ច្បាស់ការណាមួយថាតើ គ្រូក្មេងម្នាក់នេះ ទទួលបានការអប់រំដោះលែងមកវិញឬសមត្ថកិច្ចចាត់ការទៅតាមជំនាញឬយ៉ាងណា ព្រោះថាពេលនេះសមត្ថកិច្ចកំពុងសួរចម្លេីយនៅឡើយ។
សូមបញ្ជាក់ថាគ្រូអគ្គិនេត្រនេះត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួនម្តងរួចមកហើយពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែក្រោយជាប់ឃុំបានមួយរយៈត្រូវបានដោះលែងមកវិញ៕