បុរសអ្នករត់តាក់សុីម្នាក់ត្រូវក្រុមចោរចាក់ជាច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាមប្លន់យករថយន្តទៅបាត់
កំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមគួរឲ្យសង្វេក បន្ទាប់ពីក្រុមចោរចាក់និងកូនកាំបិតចុងស្រួចចំចុងដង្ហើមចំនួន៣កាំបិតប្លន់យករថយន្តមួយគ្រឿងទៅបាត់ ៖ ហេតុការណ៍ដរន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣ខែមេសាឆ្នាំ២០២០ នៅចំណុចស្ពានអាកាសផ្សារកំពង់ស្ពឺ ។
បើតាមសមត្ថកិច្ចជំនាញ់ខេត្តកំពង់ស្ពឺបានឲ្យដឹងថា សពជនរងគ្រោះដែលគេចាក់សម្លាប់មានឈ្មោះ ម៉ឺន ចេក ភេទ ប្រុសអាយុ៥០ឆ្នាំមុខរបជាអ្នករត់តាក់សុី រស់នៅភូមិដើមចាន់ សង្កាត់ច្បាអំពៅ២ ខ័ណច្បាអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅពេលកើតហេតុគេបានឃើញរថយន្ត មួយគ្រឿងម៉ាកបាឡែន ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2AD, 2414 បើកបរពីលិចទៅកើត ខណៈមកដល់ចំណុចស្ពានអាកាសមុខផ្សារក៏បានឈប់រថយន្ត រួចច្រាលសពជនរងគ្រោះទលាក់ចេញពីរថយន្ត ហើយបានបន្ថែមល្បឿនបើករត់គេចទៅទិសខាងកើតបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុមន្ត្រីនគរបាលជំនាញបានយកសពជនរងគ្រោះទៅតំម្កល់ទុកនៅសាលមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដើម្បី ធ្វើការស្រាវជ្រាវរកក្រុមគ្រួសារ ។
លុះព្រឹកឡើងថ្ងៃទី០៤ខែមេសាឆ្នាំ២០២០សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជួនសាច់ញ្ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។ ចំណែកសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវរករថយន្តនិងក្រុមចោរប្លន់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕