Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចោរមួយក្រុម​ វាយយុវជន៣នាក់ប្លន់យក​ទូរ​សព្ទ័អស់៤គ្រឿងនៅខណ្ឌ៧មករា​ ​រួច​គេច​ខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖​ ជនសង្ស័យមួយក្រុមជិះម៉ូតូ៥គ្រឿងមកធ្វើសកម្មភាព​ វាយយុវជន៣នាក់ដែលកំពង់ជិះម៉ូតូបណ្ដាលឲ្យរបួស​​ប្លន់យក​ទូរសព្ទ័​ដៃអស់ចំនួន៤គ្រឿង​ រួចនាំគ្នាជិះម៉ូតូគេចខ្លួន​បានដោយសុវត្ថិភាព
ហេតុការណ៏នេះកើតឡើងនៅវេលា ម៉ោង​២​និង៥០នាទីរំលងអធ្រាត្រចូល ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ១៨២​ ជិតរង្វង់មូលនាងគង្ហីងក្នុងសង្កាត់អូឬស្សីទី២ ខណ្ឌ៧កមរា រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង៣នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ដោយពួកគេជិះម៉ូតូមួយគ្រឿងម៉ាក ស៊ូម័រ អិច ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខភ្នំពេញ1GN-​5884 ។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា​ មុន​ពេលកើតហេតុរូបគេមានគ្នា៣ជិះម៉ូតូម៉ាក​ ស៊ូម័រ អិច ចេញពីម្ដុំវត្តបុទុម ក្នុងគោល​បំណងត្រឡប់ទៅផ្ទះនៅចំការដូងដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ ខណៈ​មក​ដល់​ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ៥គ្រឿងមានគ្នាជាច្រើននាក់មកពីក្រោយធ្វើសកម្មភាព​ វាយពួកគេបណ្ដាលឲ្យរបួសបែកក្បាល២នាក់​រួច​ហើយបាន​ប្លន់យកទូរសព្ទ័ទំនើប៤គ្រឿង​ រួចជិះម៉ូតូគេចខ្លួនដោយសុវត្តិភាព​ ដោយមិនរំខាន់ដល់សមត្ថកិច្ចឡើយ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានត្រឹម​តែ​មកនាំជនរងគ្រោះយកទៅអោយដាក់​ពាក្យ​បណ្ដឹងនៅប៉ុស្តិ៍នគរបាល​ អូរឬស្សីទី២​តែណ្ណោះ​ ៕