សមត្ថកិច្ចខណ្ឌច្បារអំពៅ សហការជាមួយសង្កាត់ព្រែកថ្មី ចុះបង្ក្រាបសង្វៀនជល់មាន់ ដកហូតរថយន្តនិងម៉ូតូជាច្រេីនគ្រឿង
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ៅ សឿត ដែលជាអធិការនគរបាលខណ្ឌ សហការជាមួយកម្លាំងគណ:បញ្ចាការឯកភាពសង្កាត់ព្រែកថ្មី ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ ដោយហូតបានរថយន្ត៦គ្រឿង ម៉ូតូ២៧គ្រឿង មាន់គក ព្រមទាំងសម្ភារ:មួយចំនួនធំទៀត ។
លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុនឈានដល់ការបង្ក្រាបទីតាំងសង្វៀនជល់មាន់ខាងលេី គឺមានប្រជាពលរដ្ឋល្អក្នុងភូមិ បានរាយការណ៍ជូនដល់អាជ្ញាធរ ទេីបកម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាអាជ្ញាធរសង្កាត់ព្រែកថ្មី ដឹកនាំកម្លាំងចុះបង្ក្រាបតែម្ដង ដោយដកហូតរថយន្តចំនួន៦គ្រឿង ម៉ូតូ២៧គ្រឿង មាន់គក ព្រមទាំងសម្ភារ:ជាច្រេីនទៀត ។
ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍នេះរួចរាល់ វត្ថុតាងទាំងប៉ុន្មាន ត្រូវបានបញ្ចូនមករក្សាទុកនៅសាលាសង្កាត់ព្រែកថ្មី ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕