ប្លន់ម៉ូតូពីស្ត្រីមានផ្ទៃពោះពីរខែម្នាក់នៅមានជ័យឃាត់ខ្លួនបាននៅដូនពេញ។
ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវបានសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនបន្ទាប់ពីធ្វេីសកម្មភាពកាក់ប្លន់ស្ត្រីមានផ្ទៃពោះ២ក្នុងខណ្ឌមានជ័យបានសម្រេច។
ហេតុការណ៍នេះឃាត់ខ្លួននេះបានកេីតឡេីងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០២០ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែងក្នុងភូមិ២សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះជិន អេលីយ៉ាភេទប្រុសអាយុ២៨ស្នាក់នៅសង្កាត់ផ្សារដេប៉ូទី១ខណ្ឌទួលគោករាជធានីភ្នំពេញ។
ជនរងគ្រោះលៀន វ៉ាន់រ៉ាភេទស្រីអាយុ៣២ស្នាក់នៅភូមិសន្សំកុសល៦សង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគឺនៅវេលាម៉ោង១១យប់ថ្ងៃទី៥ខែមេសាឆ្នាំ២០២០ស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1HV 9157និងមានភ្ជាប់ប្រព័ន្ធGPSចេញពីផ្ទះបំណងទៅឌុបប្តីរបស់ខ្លួននៅឯផ្ទះម្តាយមីងដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះខ្លួននោះទេលុះទៅដល់ពាក់កណ្តាលផ្លូវស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូូតូមួយគ្រឿងមិនចាំម៉ាកកាក់ពីមុខម៉ូតូគាត់ហេីយនិយាយគំរៀមឲ្យចុះពីម៉ូតូពេលនោះគាត់មិនព្រមចុះឡេីយភ្លាមៗម្នាក់ក្នុងចំណោមគ្នាវាបានវាយគាត់មួយដៃចំគល់ដោះខាងស្តាំដោយភ័យខ្លាំងពេកខ្លាចវាវាយចំពោះព្រោះមានផ្ទះពោះពីរខែផងក៏ចុះពីម៉ូតូគ្រគល់ឲ្យពួកវាតាមសម្រួលសុំតែរួចខ្លួន។ រហូតដល់ម៉ោង៩ព្រឹកថ្ងៃទី៦ខែឆ្នាំដដែលនេះដោយពួកវាមិនទាន់បានផ្តាច់GPSជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចចុះព័ទ្ធចាប់ជនសង្ស័យបានម្នាក់និងម៉ូតូជនរងគ្រោះឯម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យនាំទៅសាកសួររកបក្ខពួកនិងចាក់ការតាមនីតិវិធីច្បាប់៕