Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តនិងម៉ូតូដែលកម្លាំងគណៈបញ្ជាការភាពខណ្ឌច្បារអំពៅបង្ក្រាបសង្វៀនជល់មាន់នៅសង្កាត់ព្រែថ្មីកាលពីថ្ងៃមុន​ពេលនេះមាន​អ្នករត់ការយកចេញវិញហើយ! ឯទីតាំង​អាច​បើកលេងវិញនៅថ្ងៃទី១១ស្អែកនេះ

ភ្នំពេញ៖​ យោងតាមប្រភពខ្សឹមខ្សាវ(បឋម)​បាន​អោយដឹងថា​ រថយន្តនិងម៉ូតូដែល​កម្លាំង​គណៈបញ្ជាការឯកភាព​ ខណ្ឌច្បារអំពៅ​បាន​ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង​នៅភូមចំពុះក្អែក២​ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារ​អំពៅ​ រាជធានីភ្នំពេញ​ កាលពីថ្ងៃអាទិត្យទី០៥​ខែមេសា​ឆ្នាំ២០២០​ កន្លងទៅថ្មីៗ​ ហើយត្រូវ​បានកម្លាំងគណៈបញ្ជាការឯកភាព​ ខណ្ឌ​ច្បារ​អំពៅ​ ចាប់យកទៅរក្សាទុកនោះ​ពេលនេះ​កំពុងតែមានអ្នករត់ការលោះម៉ូតូនិងរថយន្ត​យកចេញ​ ។
ប្រភពបានបន្តទៀតថា​ មិនតែប៉ុណ្ណោះទីតាំង​មួយនេះអាចនិងបើកដំណើរការលេងល្បែងឡើង​វិញនៅថ្ងៃទី១១ខែមេសាឆ្នាំ២០២០​ស្អែកនេះ​ ដោយទីតាំងនោះត្រូវបានគេធ្វើ​របងយ៉ាងមាំងការពារសុវត្តិភាព​ ។

តែទោះជាយ៉ាងណា​ជុំវិញប្រភពខាងលើនេះ អង្គភាពសារព័ត៌មាន​យើងនៅមិនទាន់ទំនាក់​ទំនងទៅអាជ្ញាធរ​បាននៅឡើយទេ​ អង្គភាព​យើងរងចាំការបកស្រាយ​ ពី​ អាជ្ញាធរ​មានសមត្ថកិច្ច​ រាល់ម៉ោងធ្វើការ៕