រន្ធត់ណាស់! តៃកុងរថយន្តបែនដឹកដីម្នាក់ ស្លាប់កប់ក្នុងរថយន្ត បន្ទាប់ពីបើកធ្លាក់ចូល ប្រឡាយទឹកនៅផ្លូវថៃហ្គ័រ
ភ្នំពេញ ៖ គួរឲ្យអាសូរណាស់ បុរសម្នាក់ជា តៃកុងរថយន្ត បែនដឹកដីបានស្លាប់ជាប់និង រថយន្ត ក្រោយបើករថយន្តជែងមិនប្រយ័ត្នជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹកសង្កត់ជាប់ជាច្រេីនម៉ោង បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១០ ខែមេសាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ។
តំណាងក្រុមហ៊ុនរថយន្តបង្កបានប្រាប់ឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ម៉ាប់ អាយុ ប្រហែលជាង២០ឆ្នាំ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-0732 បើកបរតាមបណ្ដោយផ្លូវថៃហ្គ័រ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបាន វ៉ារថយន្តមួយគ្រឿងទៀតមិនប្រយ័ត្នក៏រេចង្កូចធ្លាក់ ចូលទឹកប្រឡាយតែម្ដង ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាចុះទៅជួយរាវរក ដើម្បីស្រង់យកតៃកុងរថយន្តយកមក លើ គោកតែរកមិនឃើញ ។ លុះដល់ពេលសមត្ថកិច្ចមូលដ្ឋានចុះមកហៅរថយន្តស្ទួចមក យករថយន្តឡេីងមកលេីគោក ស្រាប់តែឃេីញតៃកុងជាប់នៅខាងក្រោមរថយន្តបង្ក ស្លាប់បាត់បង់ជីវិតទៅហេីយ ។
បច្ចុប្បន្ន រថយន្តបង្កខាងលេី ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ។ ចំណែកឯសពត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕