ចាញ់បោកអ្នកធ្វើការជាមួយអស់ម៉ូតូមួយគ្រឿងប្រាប់ថាចោរប្លន់
ភ្នំពេញ៖ យុវជនម្នាក់ចាញ់បោកអ្នកធ្វើការជាមួយគ្នាយកម៉ូតូទៅបាត់ រួចកុហកអ្នកសារព័ត៌មាន ប្រាប់ថា មានជនសង្ស័យ២នាក់វាយនិងធាក់ប្លន់យកម៉ូតូរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ៖
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១០និង៣០នាទីយប់ ថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្បែផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អ៊ុក ធារ៉េត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តឲ្យក្រុមហ៊ុនសុីផេក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។មានស្រុកកំណើត នៅភូមិត្រពាំងញូង ឃុំត្រពាំងញូង ស្រុកត្រាំកក់ ខេត្តតាកែវ ម៉ូតូដែលបាត់ទៅគឺម៉ាកវ៉េវ អាល់ហ្វា ស៊េរីឆ្នាំ២០១៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1675 មិនចាំអក្សរនៅពីមុខ។
ពេលដែលសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៏នគរបាលរដ្ឋបាល អូរបែកក្អម យុវជនរងគ្រោះបាននិយាយកាពិតពីដំណើររឿងថា មុនពេលកើតហេតុខ្លួនបានជិះុម៉ូតូចេញពីកន្លែងធ្វើកានៅជិតសាលាកូរ៉េ ទំនប់កប់ស្រូវ ។ ពេលនោះអ្នកធ្វើការជាមួយពុំស្គាល់ឈ្មោះបានសុំជិះជាមួយទៅផ្ទះជួលដែល ផ្លូវតែមួយ ពេលនោះខ្លួនក៏ឌុបមកចូលផ្លូវបេតុង ជិតវត្តអង្គតាមុិញ ពេលជនសង្ស័យបានប្រាប់ថាដល់ផ្លូវចូលបន្ទប់ជួលវាហើយ ។ជនរងគ្រោះបន្តថា ពេលនោះខ្លួនក៏ឈប់ម៉ូតូដោយពុំបានដកសោរចេញពីម៉ូតូនោះទេក៏ដើរទៅទិញទឹកសុទ្ធ ផឹក ស្រាប់តែជនសង្ស័យឡើងជិះម៉ូតូរបស់ខ្លួនទៅបាត់តាមបណ្តោយផ្លូវបេតុងទឹសដៅពីជើងទៅត្បូងចេញទៅផ្លូវ២០០៤បាត់ស្រមោល។
ក្រោយមកសមត្ថកិច្ចបានបញ្ជាក់បន្ថែមថារឿងនេះមិនមែនជារឿងធាក់ប្លន់នោះទេគឺជារឿងអ្នកធ្វើការជាមួយគ្នាលួចម៉ូតូ យកទៅ ទោះយ៉ាងណាសមត្ថកិច្ចបានកំណត់មុខសញ្ញានិងតាមចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕