Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកសម្ភារៈភ្លេងដាច់កង់ធ្លាក់ប្រឡាយក្រឡាប់ផ្ងាជើង

ភ្នំពេញ៖ រថយន្តដឹកសម្ភារៈភ្លេងដាច់កង់ក្រឡាប់ចូលប្រឡាយផ្ងាជើង សំណាងល្អមិនបង្ករឲ្យមនុស្សរងរបួស
ហេតុការនេះកើតឡើងកាលពីរវេលាម៉ោង១២និង ០០នាទីថ្ងៃត្រង់ថ្ងៃទី២ខែសីហាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ២០A ស្ថិតនៅក្នុងភូមិប្រធាតុសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកបើករថយន្ដមានឈ្មោះ ចាន់ វិរៈ អាយុ២៨ឆ្នាំស្នាក់ នៅភូមិបឹងច្រាំឃុំព្រះនិពានស្រុកគងពិសីខេត្តកំពង់ស្ពឺ

បើតាមសម្តីអ្នកបើករថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្ដ កូរ៉េមួយតោនកន្លះ ពណ៌ខៀវពាក់ស្លាកលេខ(ង-5006.ភព2) ដឹកសម្ភារៈភ្លេងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២០ Aទិសដៅពីលិចទៅកើតដើម្បីយកទៅលេងនៅ ស្រុកស្អាង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងស្ដាំធ្វើ អោយរថយន្ដរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងតែម្ដង តែមិនបណ្ដាលអោយរូបគាត់និងអ្នករួមដំណើរ២នាក់ ទៀតរងរបួសនោះទេ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ តែដោយមិនបង្កគ្រោះថ្នាក់ ប៉ះពាល់ដល់អ្នកដទៃនិងខូចខាតសម្បត្តិសាធារណៈទើបអោយម្ចាស់រថយន្ដហៅរថយន្ដស្ទួចមកស្ទួចយក ទៅជួសជុលដោយខ្លួនឯង៕