Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆេះឃ្លាំងស្តុកថ្នាំពេទ្យ របស់សហគ្រាស អាលីយ៉ង់ ហ្វាម៉ា ខេមបូឌា​ នៅខណ្ឌឬស្សីកែវ បង្កការភ្ញាក់ផ្អើល

​ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះ​ឃ្លាំងស្តុកថ្នាំពេទ្យ របស់សហគ្រាស អាលីយ៉ង់ ហ្វាម៉ា ខេមបូឌា​ យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង​៥និង​៣០​នាទីល្ងាច​ថ្ងៃទី១២​ ខែ​មេសា​ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ​ ។

លោក ព្រហ្ម យ៉ន នាយការិយាល័យបង្កា និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា អគ្គីភ័យខាងលេីបានឆាបឆេះឃ្លាំង ធ្វើពីថ្មប្រក់សង្ក័សី ទំហំ55ម៉ែត្រ x 45ម៉ែត្រ ដោយខូចខាត​សម្ភារៈ ឆេះក្នុងឃ្លាំងអស់ ប្រហែល50% និង ពុំបណ្តាលឱ្យរាលដាល ដល់ផ្ទះអ្នកជិត​ខាងឡើយ ។ សហគ្រាសនេះ មានម្ចាស់ឈ្មោះ ឆាយ ណយ ភេទស្រី អាយុ60ឆ្នាំ ។

​បេីតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យនេះ​ កម្លាំងជំនាញបានប្រើ​ប្រាស់ រថយន្តពន្លត់អគ្គីភ័យ សរុបប្រហែល១៣០ឡាន ទើបគ្រប់គ្រងអគ្គីភ័យ បានទាំងស្រុង ដោយរលត់ទៅវិញនៅវេលា​ម៉ោង៨យប់ ថ្ងៃដដែល ។ ហេីយករណីនេះ ពុំបង្កឱ្យមានមនុស្សណាម្នាក់របួសឬស្លាប់នោះទេ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕