បើករថយន្តទំនេីបមិនប្រយត្ន័ជ្រុលបុករឺម៉កកង់បីពីក្រោយបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល
ភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រីចំនួន៣នាក់ដែលជិះកង់បីបានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជនជាតិបរទេសម្នាក់បើករថយន្តសេរីទំនើបុករឺម៉កកង់បីពីក្រោយបណ្ដាលឲ្យក្រឡាប់រួចព្យាយាមបើកគេចតែកម្លាំងនគរបាលខណ្ឌមានជ័យដេញឃាត់បានទាំងរថយន្តនិងតៃកុង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលេី តាមបណ្ដោយផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមតាមសម្ដីបុរសជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់និងប្រពន្ធព្រមទាំងកូនស្រីម្នាក់ទៀតបានធ្វេីដំណេីររួមគ្នាដោយ រុឺម៉កកង់បីខ្មែរ មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Z-5831ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជេីងទៅត្បូង ចេញពីលក់ដូរនៅផ្សារកាប់គោបំណងទៅផ្ទះវិញនៅសង្កាត់ចាក់អង្រែក្រោម ខណៈមកដល់ចំនុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក អូឌី Q7មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5878បេីកបរដោយបុរសជនជាតិបរទេសម្នាក់ធ្វេីដំណេីរមកពីក្រោយយ៉ាងលឿន រួចក៏ជ្រុលទៅបុករុឺម៉កកង់បីរបស់គាត់ពីក្រោយពេញទំហឹង បណ្ដាលឲ្យក្រឡាប់រុឺម៉កកង់បីចាក់ចោលសម្ភារៈលក់ដូរពេញផ្លូវរងការខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ។
ក្រោយពេលកេីតសមត្ថកិច្ចមូលដ្ឋានចុះមកដល់ បានជួយសម្រួលដល់ភាគីទាំងសង្ខាង ដោយភាគីខាងរថយន្តបង្ក ព្រមសងថ្លៃខូចខាតទៅឲ្យភាគីរងគ្រោះ ចំនួន២ពាន់ដុល្លា ដេីម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕