Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អ្នកកាសែត(គំនិតខ្មែរ)ម្នាក់ត្រូវនគរបាលចាប់ខ្លួនពាក់ពន្ធ័ករណី​គ្រឿងញៀន

ព្រះសីហនុ​៖​ កម្លាំង​នគរបាល​ស្រុក​ព្រៃនប់ បាន​ឃាត់ខ្លួន​ជន​សង្ស័យម្នាក់​​ប្រើប្រាស់​ប័ណ្ណសម្គាល់ខ្លួន​ជា​អ្នក(កាសែត​) តែ​ជាប់​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​
ហេតុការណ៍ឃាត់ខ្លួន​ជន​សង្ស័យជាអ្នក​កាសែតនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី​២១ខែមេសាឆ្នាំ២០២០​ នៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ ជនសង្ស័យ​ដែលឃាត់ខ្លួនមានឈ្មោះ និ​ន សុផល ហៅ​សុខ​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧ​ញ៉ា​ហេង ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ។​ មានមុខរបរជាអ្នកកាសែត​(គំនិតខ្មែរ)តួនាទីជំនួយការចាងហ្វាង។
ក្នុងនោះ​នគរបាល​ដកហូត​បាន​ថ្នាំញៀន​ចំនួន​​៥​កញ្ចប់ ម៉ូតូ​១​គ្រឿង​ម៉ាក​FUTUR​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​និង​សម្ភារៈពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​មួយចំនួនទៀត​។

បច្ចុប្បន្ន​ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបា​ន​សមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំ​រឿងដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

សូមបញ្ជាក់​ថា៖ប័ណ្ណ​សារព័ត៌មាន​នេះប្រហែលជាផុត​សុពលភាព​ព្រោះ​ ប័ណ្ណ​សារព័ត៌មាន​នោះ​ចេញ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​ ៕