Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ក្រុមជំនាញបន្លំយកលុយតាមកន្លែងវេលុយ ត្រូវនគរបាលខណ្ឌមានជ័យ ចាប់ខ្លួនបាន ហើយ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលជំនាញ ខាង ប្រេីល្បិចបន្លំភ្នែកយកលុយ តាមទីតាំងវេលុយ និង ដកលុយ នានាកន្លងមកនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ សហការជាមួយនគរបាលប៉ុស្តិ៍បឹងទំពុនទី២ នៃអធិការដ្ឋានខណ្ឌមានជ័យ ធ្វេីការស្រាវ ជ្រាវចាប់ឃាត់ខ្លួនបានហេីយ កាលពីវេលា ម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុង បុរីជីបម៉ុង ភូមិព្រែកតាគង់ ១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បន្ទាប់មកបាន នាំយកមកសាកសួរ នៅស្នាក់ការប៉ុស្តិ៍ នគរបាលចាក់អង្រែងលើ ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទី១ ៖ មានឈ្មោះ ខុត ប៊ុនធឿន ភេទប្រុសអាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ។ ជនសង្ស័យទី២ ៖ មានឈ្មោះ ប៊ុន ធី ភេទ ប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ ។

សមត្ថកិច្ចបន្តថា ក្រុមជនសង្ស័យ ទាំងពីរនាក់ នេះ ធ្លាប់បានធ្វើសកម្មភាពប្រេី វិធីចូលធ្វេី ជា ដូរលុយ ខណៈពេលអ្នកដូរកំពុងរាប់លុយ រូបគេក៏ធ្វេីជាចង្អុលថាលុយ ក្រដាស ប៉ុន្មាន តិចច្រលំ ក្រដាសផ្សេង រួចសុំមេីលលុយវិញសិន នៅពេលអ្នកដូរលុយ ភ្លេចខ្លួន ធ្វេីតាម វិធី បោកបញ្ឆោត របស់ក្រុមពួកគេ ជាឱកាសដែលពួកគេ បានកាន់លុយ ដែល កំពុងរាប់នោះ ដេីម្បីរកមេីលលុយ ដែលរូបគេបានហុចអោយដូរនោះ ម្ដងហេីយម្ដងទៀត ទេីបបន្លំភ្នែក បាន រួចដកយកលុយនោះទុក ហេីយ ក៏រត់គេចខ្លួនតែម្ដង ។

បន្ទាប់ពីធ្វេីការ សួរនាំរួច ជនសង្ស័យទាំងពីរ នាក់ បានឆ្លេីយសារភាពថា រូបគេពិតជាបានធ្វេីសកម្មភាពបែបនេះ មែន ហើយ លេីក ចុង ក្រោយនៅម្ដុំ ស្វាយរលំ ខេត្តកណ្ដាល បាន សម្រេច ផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យ ទាំងពីរនាក់ត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលេី នៃអធិការដ្ឋានខណ្ឌមានជ័យ ប្រគល់ជួន នគរបាល ប៉ុស្តិស្វាយរលំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលជាម្ចាស់ករណីដេីម្បី ចាត់ការតាមនីតិវីធី ច្បាប់៕