តុលាការប្រកាសផ្តន្ទាទោស ថៃ ស្រីនាង រយៈពេល៦ខែ ពាក់ព័ន្ធផ្សាយលក់ផលិតផលអនឡាញ ដោយបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយ
សូមបញ្ជាក់ថា នាង វ៉ែន រចនា ហៅ ថៃ ស្រីនាង ដែលជាអ្នកលក់ទំនិញតាមអនឡាញ ត្រូវតុលាការចេញដីកាដាក់ពន្ធនាគារក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ តាមបញ្ញត្តិមាត្រា៣៨ មាត្រា៣៩ ច្បាប់ស្តី «ពីអាជីវកម្មផ្លូវភេទ» និងបញ្ញត្តិមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌ កាលពីជាង២ខែមុន។
ថៃ ស្រីនាង អាយុ៣៩ឆ្នាំ ត្រូវបានគេស្គាល់ថា ជាស្ត្រីលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួន ដែលអំពើទាំងនោះ បានរងការរិះគន់យ៉ាងក្រៃលែង។ ស្ត្រីរកស៊ីម្នាក់នោះ មានទីលំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយស្រ្តីរូបនេះ បានបង្ហោះសាររិះគន់ចំពោះចំណាត់ការរបស់សមត្ថកិច្ចនោះ ហើយមិនព្រមធ្វើតាមកិច្ចសន្យារបស់ខ្លួន កម្លាំងនគរបាលក៏បានទៅឃាត់ស្រ្តីរូបនេះ ដើម្បីបន្តការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕