Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មហាជនរងចាំមេីលលោក​ អូត​ សុីវុត្ថា​ ស្នងការ​ខេត្តស្ទឹងត្រែង​ មាន​ចំណាត់ការយ៉ាងណា​ចំពោះម្ចាស់ទីតាំង សង្វៀន​ជល់មាន់​និងអាប៉ោង​ ​ភូមិរាជានុកូល​ សង្កាត់ស្ទឹងត្រែង

ស្ទឹងត្រែង៖យោងតាមសេចក្ដីរាយការបានឲ្យដឹងថាទីតាំងល្បែងសុីសង​ (ជល់មាន់និងអាប៉ោង​ )​ ដុះស្លែដ៏ធំមួយកន្លែងក្នុងចំការស្វាយចន្ទីកំពុងនាំគ្នាប្រមូលផ្ដុំលេងជារាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេងបង្កភាពអណាធិបតេយ្យមិនខ្លាចការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ផ្គើននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សេចក្ដីរាយការណ៍បានបញ្ជាក់ថាទីតាំងជល់មាន់និងអាប៉ោងមួយនេះនៅចំណុចគីឡូបួន ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង

ប្រជាពលរដ្ឋបានសូមណូមពរដល់លោកអូតសុីវុត្ថាស្នងការនគរបាលខេត្តស្ទឹងត្រែងមេត្តាមានវិធាការទបស្កាត់និងបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់មួយនេះផងដើម្បីរក្សាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋអោយស្របតាមគោលនយោបាយភូមិឃុំមាន​ ​សុវត្ថិភាពចំណុចរបស់ក្រសួងមហាផ្ទៃ

សូមបញ្ជាក់ថាកន្លងទៅថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាហាមឃាត់មិនអោយប្រជាពលរដ្ឋមានការជួបជុំគ្នាជាទ្រុងទ្រាយធំនោះទេ! មូលហេតុដើម្បីការពារការឆ្លងរាតត្បាតនៃជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ១៩តែផ្ទុយទៅវិញបែជាក្រុមអ្នកញៀនល្បែងទាំងនោះមកប្រមូលផ្ដុំលេងយ៉ាងអណាធិតេយ្យបង្កភាពភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល