អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ម្នាក់ ទៅតុលាការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ ទោស (ឆក់ទូរស័ព្ទដៃ)។
ជនសង្ស័យមានឈ្មោះ សារ ឡុក ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២០ និង៣០នាទី នៅចំណុច គល់ស្ពានលូទឹក ស្អុយ ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ឆក់ ទូរស័ព្ទដៃ ម៉ាក Iphone 11 Pro Max ពណ៍ទឹកមាស ពីប្រជាពលរដ្ឋជាស្រ្តី កំពុងជិះម៉ូតូធ្វើដំណើរម្នាក់ឯងបានសម្រេច ភ្លាម នោះ ជនរងគ្រោះស្រែកចោរៗ លឺដល់សមត្ថកិច្ចអាវុធហត្ថដែលកំពុងល្បាតក្នុងភូមិសាស្រ្ត របស់ខ្លួនឃើញ បានស្ទាក់ឃាត់ខ្លួនតែម្តង។
ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាង លើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេ ពិតជាធ្វើសកម្មភាពឆក់ ទូរស័ព្ទពីស្រ្តីជនរងគ្រោះខាងលើពិត ប្រាកដ មែន។
ក្នុងពេលធ្វើសកម្មភាព រូបគេជិះម៉ូតូ០១គ្រឿង ម៉ាក ស៊ុយស៊ុយគីនិច ពណ៍សលាយខៀវ គ្មានស្លាកលេខ ចេញពីកន្លែងហូបអាហារ នៅម្តុំសន្ធរមុខ ក្នុងគោលបំណងត្រលប់ទៅ ផ្ទះ លុះពេលជិះដល់ចំណុចខាងលើ ក៏ ឃើញស្រី្តម្នាក់ជិះម៉ូតូម្នាក់ឯងនិងមានទូរស័ព្ទនៅក្នង ហោប៉ៅខោ ងាយស្រួលឆក់ ភ្លាមនោះរូបគេ បានជិះម៉ូតូទៅក្បែរហើយធ្វើ សកម្ម ភាពឆក់ទូរស័ព្ទពីហោប៉ៅរបស់ជនរងគ្រោះបានសម្រេច ហើយជនរងគ្រោះបានស្រែក ចោរៗ នឹងជាសំណាងមិនល្អស្របពេលកម្លាំងអាវុធហត្ថល្បាតឃើញដេញឃាត់ខ្លួន បានតែម្តង៕