តាកញ្ចាស់ល្មោភកាមវ័យ៧៨ឆ្នាំម្នាក់រំលោភចៅស្រីបង្កើតអាយុ៨ឆ្នាំនៅពោធិ៍សាត់
ពោធិសាត់៖ តាចាស់វ័យ៧៨ឆ្នាំម្នាក់ត្រូវនគរបាលចាប់ខ្លួនក្រោយធ្វើសកម្មភាពរំលោភចៅស្រីបង្កើតអាយុ៨ឆ្នាំ មិនបានសម្រេចកាលពីរសៀលថ្ងៃទី២៧ខែមេសាឆ្នាំ២០២០នៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្មំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លឹម មុយ ភេទប្រុស អាយុ ៧៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ម.ក.ញ អាយុ៨ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនសង្ស័យបាននាំចៅស្រីបង្កើត(ជនរងគ្រោះ)ទៅយកទឹកក្រូច និងលុយនៅផ្ទះរបស់ខ្លួន លុះពេលដល់ជនសង្ស័យបានឲ្យចៅស្រីឡើងលើផ្ទះ រួចហើយជនសង្ស័យដែលត្រូវជាជីតាបង្កើតបានចាប់ចៅស្រីផ្ដួលទៅលើក្ដារ ហើយចាប់សំរាតខោធ្វើសកម្មភាពយកប្រដាប់ភេទខ្លួន ដាក់ញុលៗទៅលើប្រដាប់ភេទក្មេងស្រីមួយសន្ទុះ ធ្វើឲ្យក្មេងស្រីរងគ្រោះឈឺ ក៏ច្រានជនសង្ស័យចេញ រួចងើបស្លៀកខោរៀងៗខ្លួន(ដោយរំលោភមិនបានសម្រេចនោះទេ) បន្ទាប់ពីធ្វើសកម្មភាពស្មោកគ្រោក រួចមកជនសង្ស័យបានហាមចៅស្រីមិនឲ្យនិយាយប្រាប់អ្នកណាម្នាក់ឲ្យដឹងពីរឿងនេះនោះឡើយ! រហូតដល់ពេលល្ងាចថ្ងៃដដែលកុមារីរងគ្រោះបានយករឿងរ៉ាវដែលជីតារបស់ខ្លួនប្រព្រឹត្តិមកលើខ្លួនប្រាប់ម្ដាយបង្កើតតាមដំណើររឿង។
បន្ទាប់ពីស្តាប់ការរៀបរាប់របស់កូនស្រីអំពីដំណើររឿងស្មោកគ្រោកដែលជនសង្ស័យជាជីតាបង្កើតរួចរាល់ ម្ដាយជនរងគ្រោះមានការអាណិតអាសូរកូនស្រីជាពន់ពេកនិងបានខឹងទៅជនសង្ស័យយ៉ាងខ្លាំង ក៏បាននាំកូនស្រីរបស់ខ្លួនមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ។
លុះព្រឹកឡើងថ្ងៃទី២៨ខែមេសាឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី លោក អធិការនគរបាលស្រុកភ្នំក្រវាញ ក្រោយពេលទទួលពាក្យបណ្តឹងរួចលោកបានចាត់កម្លាំង ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លាចទៅដល់ផ្ទះជនសង្ស័យ ឈ្មោះ លឹម មុយ ដើម្បីឃាត់ខ្លួនយកមកសួរនាំ តែមិនឃើញជនសង្ស័យ នៅផ្ទះរហូតមកដល់ព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២០នេះ ទើបសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យបានយកមកធ្វើការសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕