នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ
កណ្តាល៖ ជនសង្ស័យចំនួន២នាក់ត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ លួច យកទ្រព្យសម្បត្តិ ៖ ហេតុការណ៍ឃាត់ខ្លួន ជនស្ស័យនេះធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២ ០ នៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំស្រុកកៀន ស្វាយ ខេត្តកណ្តាល។
ម្ចាស់ផ្ទះជនរងគ្រោះ មានឈ្មោះ ឡាយសុខនី ភេទស្រីអាយុ៣៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំស្រុកកៀន ស្វាយ ខេត្តកណ្តាល។
ជនសង្សយ័ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
.ទី០១/ ឈ្មោះ សាំង សំរេច ភេទប្រុសអាយុ ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិរទាំង ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ទី០២ /. ឈ្មោះ ណុល ណា ហៅ ខ្នា ភេទ ប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ទី៣/ ឈ្មោះ ឆឹង បញ្ញា ភេទប្រុសអាយុ១២ ឆ្នាំជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទី លំនៅភូមិរទាំងឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សម្ភារៈបាត់បង់ ៖ រួមមាន
១/ធុងបាស់ទំហំបួនតឹក០២គ្រាប់
២/ឆ្នាំងបាយអគ្គីសនី ចំនួន ០១
៣/ចង្ក្រានហ្គាសតូច ចំនួន ០១
៤/ ធុងទឹកកកធុនកណ្តាលចំនួន០១ ។
សមត្ថកិច្ចប៉ុស្តិ៍ភូមិធំបានឱ្យដឹងថាៈ នៅថ្ងៃខែ ឆ្នាំនិងម៉ោងខាងលើ ឈ្មោះ នូ សំអ៊ន ភេទ ប្រុសអាយុ ៤០ឆ្នាំត្រូវជាប្អូនជីដូនមួយរបស់ជនរងគ្រោះដែលមានផ្ទះនៅជិតគ្នាបានឮ សូរ សម្លេងក្តូងក្តាងនៅលើផ្ទះជនរងគ្រោះ (ឡាយ សុខនី)ប៉ុន្តែឈ្មោះ នូ សំអ៊ន និង ប្រពន្ធរបស់ខ្លួនមិនបានទៅប្រាប់ជនរង គ្រោះ ទេព្រោះជនរងគ្រោះដេកនៅផ្ទះម្តាយរបស់ខ្លួនដែលនៅឆ្ងាយពីផ្ទះកើតហេតុ ប្រហែលបីរយម៉ែត្រ។
លុះដល់ម៉ោងប្រមាណ៥និង១០នាទីព្រឹកថ្ងៃទី២៩ ខែមេសាឆ្នាំ២០២០ នៅតែឮសំលេងក្តូងក្តាំងទៀតក៏បានដាស់កូនប្រុសឈ្មោះ សន សំអាត អាយុ១៣ឆ្នាំ ឲ្យជិះកង់ ទៅប្រាប់ឈ្មោះ ឡាយសុខនី (ជនរងគ្រោះ) ថាមានចោរចូលគាស់ផ្ទះ ឮដូច្នោះជនរង គ្រោះឈ្មោះ ឡាយ សុខនី ជាម្ចាស់ផ្ទះមក ដល់ឈរមើលពីក្រៅរបងផ្ទះខាងមុខឃើញស្នាមគាស់ពិដានផ្ទះ និងហោជាងផ្ទះ ចំណែកជនរងគ្រោះមិនបានចូលទៅក្នុងផ្ទះមើលទេហើយបានដើរទៅមើលក្រោយផ្ទះស្រាប់តែឃើញជនសង្ស័យឈ្មោះ សាំង សំរេច ភេទប្រុស កំពង់លូនចេញតាមបង្អួចផ្នែកខាងក្រោយផ្ទះចុះមកលើដំបូលបន្ទប់ទឹក រួចផ្លោះរបងរត់គេចខ្លួនតែត្រូវបងប្អូនជនរង គ្រោះបានស្រែកថាចោរៗហើយនាំគ្នារត់ដេញចាប់បានយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំដើម្បីសួរនាំនិងអនុវត្តតាមនិតិវិធីច្បាប់ ។ នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យឈ្មោះ សាំង សំរេច បានឆ្លើយសារភាពថាខ្លួននិងបក្ខពួកពីរនាក់ ទៀតពិតជាបានចូលទៅក្នុងផ្ទះរបស់ជនរង គ្រោះដើម្បីលួចទ្រព្យសម្បត្តិពិតប្រាកដ មែនតែជនសង្សយ័ពីរនាក់បានចេញពីក្នុងផ្ទះជនរងគ្រោះមុនចំណែកខ្លួនបានដេកលក់រហូតដល់ព្រឹកឡើងត្រូវបានម្ចាស់ផ្ទះព័ន្ធចាប់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចតែម្តងក។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕