ភិក្ខុ ឡុង ចន្ថា សម្រេចលាចាកសិក្ខាបទដោយខ្លួនឯងនៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ខាងមុខ
តាកែវ៖ បន្ទាប់ពីបែកធ្លាយវីដេអូឆាតញ៉ែស្រីរងការិះគន់ផ្អើលបណ្ដាញសង្គម ហ្វេសប៊ុក រួចមក ហើយត្រូវបាន សម្ដេចសង្ឃនាយក នន្ទ ង៉ែត ចេញលិខិតចាត់វិធានការ ៖ នៅ រសៀល ថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០នេះ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្គោល ស្រុកអង្គរបូរី ខេត្តតាកែវ បានធ្វើកិច្ចសន្យា សម្រេច លា ចាកសិក្ខាបទដោយខ្លួនឯង នៅថ្ងៃទី១៤ ខែ ឧសភាឆ្នាំ២០២០ខាងមុខនេះ។ ក្នុងកិច្ចសន្យា នោះបាន បញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា មានសង្ឃដីកា “បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែដើម្បីកុំអោយខូចតម្លៃព្រះពុទ្ធសាសនា ភិក្ខុ ឡុង ចន្ថា បាន សម្រេចលាចាកសិក្ខាបទដោយ ខ្លួនឯង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០” ៕