Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

នគរបាលបញ្ជូនខ្លួនផ្កាយ២ក្លែងក្លាយទៅតុលាការចាត់ការតាមនិតិវិធី

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២០​នេះ​ កម្លាំង​នគបាលព្រហ្មទណ្ឌ ក្រសួងមហា​ផ្ទៃ​ បានបញ្ជូន​ផ្កាយ២ក្លែងក្លាយទៅតុលាការ​ករណី​បោកលុយ​រត់ការចូលក្របខ័ណ្ឌនគរបាល ហើយ​ ​គំរាមបាញ់និងប្រើអាវុធខុសច្បាប់​ ។

ជនសង្ស័យមានឈ្មោះ សេង សុភ័ក្រត្រា អាយុ៤៧ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សូមរំលឹកថា​ ជនសង្ស័យត្រូវកម្លាំងនាយ​ក​ដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០​ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ បន្ទាប់ពីធ្វើសកម្មភាព គំរាមបាញ់សម្លាប់, គំរាមហែកកេរ្ដិ៍, ប្រើប្រាស់អាវុធដោយខុស​ច្បាប់ និងឆបោកលុយ​ រឿង​រត់ការចូលក្របខ័ណ្ឌនគរបាល​ ។

សមត្ថកិច្ចអោយដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំជាមន្ដ្រី​នគរ​បាលជាតិ ឋានន្ដស័ក្ដិផ្កាយពីរ នៅក្រសួង​មហាផ្ទៃ ប្រាកដមែន និងបានយកប្រាក់ពី​ជនរងគ្រោះចំនួន១០,៥០០ដុល្លារ ដើម្បីរត់​ការចូលក្របខ័ណ្ឌនគរបាលជាតិ តែរត់ការ​មិនបានហើយក៏ចាយអស់ទៅ ពេលជន​រង​គ្រោះទូរស័ព្ទទារលុយ ខ្លួនបានផ្ញើសារគំរាមបាញ់សម្លាប់ បើសិននៅតែទារ​លុយទៀត។ លុះដល់ថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង រួមជាមួយ អាវុធខ្លីមួយដើម ម៉ាក Glock 26 គ្មានលិខិតប្រើប្រាស់៕