អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ១៤នាក់សំងំប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ(៦៦)
ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បើកប្រតិបត្តិការណ៍បង្ក្រាបករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៤នាក់រួមទាំងម្ចាស់ផ្ទះសំណាក់ផងដែរ ។
ប្រតិបត្តការណីបង្ក្រាបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែឧសភាឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់យីហោ( ៦៦ ) ស្ថិតនៅក្នុងភូមិព្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថបានអោយដឹងថា ម្ចាស់ផ្ទះសំណាក់នោះមានឈ្មោះ ហិន ហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ចំណែកភ្ញៀវទាំង១៣នាក់ មានស្រី៦នាក់ និងប្រុស៧នាក់។
ដោយឡែកវត្ថុតាងដកហូតបានរួមមាន៖
-ម្ស៉ៅក្រាមសថ្លាសង្ស័យជាថ្នាំញៀនចំនួន០៤កញ្ចប់
-សំភារះសេពថ្នាំញៀនមួយចំនួនធំ
-ដាវដែកចំនួន០៣ដើម
-ម៉ូតូចំនួន០៤គ្រឿង
បច្ចុប្បន្ន ជនសង្ស័យទាំងអស់រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនិតិវិធីច្បាប់ ៕