ក្មេងស្រីចិត្តធំម្តាយស្តីបន្ទោសតិចតួចហ៊ានជិះកង់ឌុបប្អូនពីកំពង់ចាមភ្នំពេញ
ភ្នំពេញ ៖ ពិតជាមិនធម្មតាមែនក្មេងស្រី២នាក់បងប្អូនគ្រាន់តែម្តាយវៃនិងស្តីបន្ទោសបន្តិចបន្តួចហ៊ាន ជិះកង់ឌុបគ្នាពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាមមកដល់ភ្នំពេញទាំងខ្លួនមិនដឹងគោលដៅច្បាស់លាស់
ហេតុការណ៍បង្កឲ្យការភ្ញាក់ផ្អើលនេះកើតឡើងកាល ពីវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី០៧ខែសីហាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទួល សង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញក្មេងស្រីទាំង២នាក់បានឲ្យដឹងថាមុនដំបូងគេឃើញក្មេងស្រីទាំង២នាក់ជ្រកភ្លៀងនៅកន្លែងអង្គុយចាំរថយន្តក្រុងមួយកន្លែងនៅខាងមុខផ្ទះរបស់គាត់តាំងពីម៉ោងប្រហែល ០១ រសៀលលុះមកដល់វេលាម៉ោង ០៦ល្ងាចគាត់សង្ស័យក៏បានទៅសួរនាំហើយហៅឲ្យមកញាំបាយរួចក៏បានទំនាក់ទំនងទៅខាងសមត្ថកិច្ច មូលដ្ឋានមកយកក្មេងស្រីទាំងពីរទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទូលសង្កែទី២ដើម្បីសួរនាំ។
ក្មេងស្រីបងមានឈ្មោះ សេង ចាន់ស្រីនីត អាយុ១៣ឆ្នាំ និងក្មេងស្រីប្អូនឈ្មោះ សេង ចាន់មារតី អាយុ៩ឆ្នាំ ។ មានម្តាយឈ្មោះ ឈុន សុីនឿនអាយុ៤២ ឆ្នាំ មុខរបរ អ្នកលក់ដូរនៅផ្សារ ។ ឪពុកឈ្មោះ កែវ សេង អាយុ៥៤ឆ្នាំ មុខរបរ មន្រ្តីរាជការ ទីលំនៅបច្ចុប្បន្ននៅក្នុងភូមិ ត្រពាំងពោធិ៍ ឃុំ មានជ័យ ស្រុក ស្រី សន្ធរ ខេត្តកំពុងចាម។ មុនដំបូងក្មេងស្រីបងបានព្យាយាមលាក់បាំងសមត្ថកិច្ចដោយកុហក់ថាត្រូវឪពុកបង្កើតរបស់ខ្លួនយកមកផ្លុងចោល ។
ក្រោមការសួរនាំរបស់លោកមេប៉ុស្តិ៍ក្មេងស្រីបងបាន ប្រាប់ត្រង់តាមដំណើររឿងថាព្រោះតែខឹងនិងម្តាយវៃហើយស្តី បន្ទោសទើបបួលប្អូនស្រីជិះកង់ចេញពីផ្ទះនៅ ភូមិឃុំខាងលើខេត្តកំពង់ចាមរហូតមកដល់ភ្នំពេញដោយមិនគោលដៅទៅណាពិតប្រាកដឡើយ ។
ក្រោយសួរនាំរួចសមត្ថកិច្ចបានណែនាំហើយទំនាក់ ទំនងទៅបងប្រុសដែលរស់នៅភ្នំពេញអោយមកយកទៅផ្ទះវិញ៕