Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

នគរបាលឃាត់ខ្លួនស្រ្តីម្នាក់ តាមដីការបស់ព្រះរាជអាជ្ញា, បញ្ជួនទៅតុលាការនៅ​រសៀលថ្ងៃនេះករណីចេញសែក​ស្អុយ

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីរំលោភ​លើ​ទំនុកចិត្ត និងចេញសែកគ្មានសាច់ប្រាក់ជាង ២៦ម៉ឺនដុល្លារ ហើយនៅរសៀលថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២០នេះ ត្រូវបាននគរបាល​បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី​ច្បាប់។

មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាន​អោយដឹងថា ជនសង្ស័យឈ្មោះ សូត្រ ស្រីយ៉ា អាយុ៤០ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះ​លេខ១៦៣ សេដេ ផ្លូវលេខ២១៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវកម្លាំងនគរបាល ឃាត់ខ្លួនកាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២០នៅក្នុងខណ្ឌទួលគោក។

មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ការឃាត់ខ្លួនធ្វើឡើងតាមដីការបស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលកន្លងទៅ។

បច្ចុប្បន្ននេះ ជនសង្ស័យរូបនេះ កំពុងស្ថិតក្រោមការសាកសួររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់។