សង្ស័យតៃកុង ងងុយដេក បើករថយន្តដឹកស្រាបៀរកម្ពុជា ក្រឡាប់ផ្ងារជើង ចាក់ស្រាបៀរពេញផ្លូវ
កំពង់ធំ៖ (ព័ត៌មានបឋម) រថយន្តដឹងស្រាបៀរកម្ពុជា របស់ក្រុមហ៊ុន ស្រាបៀរកម្ពជាសង្ស័យអ្នកបើកបរងងុយដេក រេចង្កូតក្រឡាប់ផ្ងាជើងចាក់ស្រាបៀរពេញផ្លូវ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៤០នាទី(ទាបភ្លឺ)ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ០៦ (ផ្លូវវាងក្រុងស្ទឹងសែន) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តដែលក្រឡាប់នោះ ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ3E-3522 របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា សណ្តោងសឺមីរ៉ឺម៉កផ្លាកលេខភ្នំពេញ4A-4889 ផ្ទុកស្រាបៀរកម្ពុជា (បើកបរទិសដពីត្បូងទៅជើង) អ្នកបើកបរឈ្មោះ សារ៉ាត់ ពិសិត អាយុ ២២ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តថា ក្នុងករណីនេះមិនមានអ្នករងរបួសនោះទេ បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅជួយអន្តរាគមន៍ និងវាសវែងនៅកន្លែងកើតហេតុ៕