ភ្ញាក់ផ្អើលខ្លាំងខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុង( ផ្ទះល្វេងលេខ៦៦ )ក្នុងបុរីពិភពថ្មី ចំការដូង គំរោងទី៣
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្មកសំណង់ប្រទះឃើញដេកស្លាប់នៅលើឡៅតឿក្នុងផ្ទះល្វែងបុរីពិភពថ្មី ចំការដូង គំរោងទី៣ ក្បែវត្ថឫស្សីសាញ់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៧ និង១៥នាទីព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុងលេខ៦ ចំណុចផ្ទះល្វែងលេខ ( ៦៦ )បុរីពិភពថ្មី៣ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសម្ដីបុរសជាកម្មករម្នាក់មានឈ្មោះ អោប ធារិទ្ធ អាយុ៣៤ឆ្នាំ បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុរូបគេនិងក្រុមការងា៦ នាក់ ដោយសារតែម្ចាស់បុរីបានជួលឲ្យពួកគាត់ទៅបោសសំអាត ផ្ទះកើតហេតុ ពេលដែលមកដល់ក៏បានគាស់ទ្វារផ្ទះ ចូលក្នុងពេលនោះគាត់ក៏បានប្រទះឃើញសាកសពដេកស្លាប់ស្អុយរលួយ ភ្លាមៗរូបគាត់បានរាយការណ៍ទៅសន្តិសុខក្នុងបុរី ហើយសន្តិសុខក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យសាកសព។
បើតាមសម្ដីស្ត្រីជាប្រពន្ធមានឈ្មោះយ៉ែម រស្មីអាយុ២៩ឆ្នាំ ស្នាក់នៅភូមិព្រែកលាបសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា បានប្រាប់ឲ្យដឹងថា បុរសជរងគ្រោះជាប្តីមានឈ្មោះ ហេង ប៊ុនថេង អាយុ៣៨មុខរបរបុគ្គលិកក្រុមហ៊ុន ។
ស្ត្រីជាប្រពន្ធបានបន្តថា រូបនាងនិងប្ដីបានទិញផ្ទះកើតហេតុខាងលើដោយបង់រំលស់ លុះដល់ពេលដែលអត់មានលុយបង់ ខាងបុរីទុកពេលអោយចំនូន៣ខែ ក៏ខាងបុរីបានដកហូតផ្ទះវិញ ហើយនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩ ជនរងគ្រោះជាប្ដីបានឈ្លោះប្រកែកគ្នាមួយនាងរហូតធ្វើឱ្យបុរសជាប្តីចាក់ចោលផ្ទះពេលនោះនាងជាប្រពន្ធបានទៅដាក់ពាក្យបណ្ដឹងនៅសង្កាត់ជ្រោយចង្វារសុំលែងគ្នាតែបុរសជាប្ដីមិនផ្ដិតមេដាយអោយ ។ រហូតដល់ថ្ងៃទី ២៦ ខែធ្នូឆ្នាំ២០២០ នាងជាប្រពន្ធបានទាក់ទងមកប្តីលែងចូលមិនដឹងថាទៅទីណា ។
ស្ត្រីជាប្រពន្ធបានបន្តទៀតថា លុះដល់ម៉ោង៨ និង២១នាទីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ រូបនាងទទួលបានដំណឹងពីខាងម្ចាស់បុរីបានខលទៅប្រាប់នាងថាមានមនុស្សស្លាប់នៅក្នុងផ្ទះនាងបានទិញកន្លងមក ពេលនោះបានមកមើលទើបដឹងថាបុរសដែលស្លាប់គឺជាប្ដីរបស់គាត់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច្ច័យខណ្ឌដង្កោ និងជំនាញកោសល្យវិច្ច័យនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យសាកសព រួចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងលេបថ្នាំងងុយដេកជាច្រើនគ្រាប់ ។បន្ទាប់មកសមត្ថកិច្ចជំនញធ្វើកំណត់ហេតុប្រគល់សាកសពអោយក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕