Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស់! បុរសអ្នកលក់​ ខោ​ អាវ​ តាម​រឺម៉ក​ម្នាក់​ ត្រូវក្រុមចោរលួចម៉ូតូសណ្តោង​រឺម៉កបាត់​ នៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ ៖​ បុរសអ្នកលក់ខោអាវម្នាក់ទុករឺម៉ក​ម៉ូតូជាប់របងរោងចក្រត្រូវបានចោរលួចយក​ទៅបាត់ ដោយសុវត្ថិភាព
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០២​ រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០​ នៅចំណុចជាប់របង រោងចក្រ​ ខាងកើតផ្សារទួលពង្រ តាមបណ្ដោយផ្លូវបេតុងច្រកចូលទៅបន្ទាយប៉េអឹមផ្ទៃប្រទេស ស្ថិតនៅក្នុងសង្កាត់ចោមចៅ​ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូរឺម៉កមានឈ្មោះ គឹម សិត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ លក់ដូរ ខោអាវ ស្នាក់នៅកន្លែងកើតហេតុខាងលើ​មាន​ ស្រុកកំណើតនៅភូមិតាអូរ ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកវីវ៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ ចំណែកឯរឺម៉ក គឺដែក ពណ៌ទឹកប្រាក់។

បើតាមការរៀបរាប់របស់បុរសរងគ្រោះបានឲ្យដឹងថា​ មុនកើតហេតុគាត់បានយកម៉ូតូសណ្តោងរឺម៉ករបស់គាត់ដាក់ជាប់នឹងរបង​រោងចក្រហើយទៅជួបជុំគ្នាផឹកស៊ីនៅបន្ទប់ជួលតែក៏ភ្លេចយករឺម៉កម៉ូតូទៅផ្ញើ នៅផ្សារ​ទួលពង្រ លុះដល់ម៉ោងកើតហេតុខាងលើក៏ឮសូរសំឡេងបញ្ឆេះម៉ូតូ​ភ្លាមៗ​គាត់បានចេញមកមើលឃើញចោរជិះចេញទៅ ពេលនោះរូបគាត់ក៏បានទាញម៉ូតូជិះដេញតាមដែរតែ​បានពាក់កណ្ដាលផ្លូវ​ ម៉ូតូរបស់គាត់បែកកង់ ធ្វើឲ្យរូបគាត់តាមមិនទាន់ ទើបជនសង្ស័យមានឱកាសជិះម៉ូតូរបស់គាត់គេចទៅបាត់​ដោយសុវត្ថិភាព​ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹម​តែឈរ​ សោកស្ដាយទ្រព្យសម្បត្តិ​ បន្ទាប់មកគេឃើញសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែមកនាំបុរសរងគ្រោះទៅអោយដាក់​ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១​ តែប៉ុណ្ណោះ​ ៕