ស្រវឹងស្រាបើករថយន្តនើបបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ រួចព្យាយាមបើករត់តែសំណាងមិនល្អមកជាប់នៅគោលដៅសមត្ថកិច្ចរឹតបន្តឹងច្បាប់ចរាចរណ៏ ខណ្ឌសែនសុខ
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងខ្លាំងបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកHILUX- VEVO បោះពួយលឿនដូចហោះមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់ រួចហើយព្យាយយាមបើករថយន្តរត់គេច
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៥០នាទីយប់ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២០ នៅចំណុចមុខផ្សារឈូកមាស តាមបណ្តោយផ្លូវ ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
បើយោងប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកHILUX-VEVOពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ2BF-7977 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាម បណ្តោយផ្លូវ ២០១១ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ ដោយមិនប្រកាន់ស្ដាំ ខណ:មកដល់ចំណុចកើតហេតុខាងលើរថយន្តរបង្ករេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកzoomer-xពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FK-7770បើកដោយបុរសម្នាក់ បញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងបណ្ដាលឲ្យម៉ូតូនិងអ្នកបើកខ្ទាតទៅលើចញ្ចើមផ្លូវរងរបួសធ្ងន់ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។ ចំណែករថយន្តបង្កព្យាយាមបើករត់តាំងពីផ្លូវ២០១១ រហូតមកដល់គោលដៅដែលកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខកំពុងដាក់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ទាំងអ្នកបើកបរនិងរថយន្តបានតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌសែនសុខបានបញ្ជូនខ្លួនអ្នកបើករថយន្តបង្កឲ្យទៅជំនាញផ្នែកចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕