ឃាត់ខ្លួនគ្រួបោកនិងបក្ខពួកតាមបណ្តឹងនារីរងគ្រោះពាក់ពន្ធ័ករណីដាក់ថ្នំាសំរើបរួចរំលោភ
សៀមរាប ៖ កម្លាំងនគរបាលការិយល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនខេត្តសៀមរាប ស៊ើបអង្កេត ស្រាវជ្រាវចាប់ឃាត់ខ្លួនគ្រូខ្មែរនិងបក្ខពួកចំនួន៣នាក់តាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ ដោយចោទពីបទដាក់ថ្នាំសំរើបរួចធ្វើសកម្មភាពចាប់រំលោភ។
ហេតុការណ៍ភ្ញាក់ផ្អើលករណីឃាត់ខ្លួនគ្រួបោកនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៤ឧសភាឆ្នាំ២០២០ នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
ទី១-ឈ្មោះ ពិន អុឹម ភេទប្រុស អាយុ៤៦ឆ្នាំ
ទី២-ឈ្មោះ សយ សំប៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ និង ទី៣-ឈ្មោះ ស៊ាន កុសល (ហៅ ជា) ភេទប្រុស អាយុ៣៦ឆ្នាំ ។ អ្នកទាំង៣រស់នៅភូមិសង្កាត់ កើតហេតុខាងលើ ។
បើតាមនគរបាល ការិយល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី៩ ឧសភាឆ្នាំ២០២០ នារីរងគ្រោះអាយុ២០ឆ្នាំ បានមកដាក់ពាក្យបណ្តឹងថា ខ្លួនបានទៅនៅថែជំងឺម្តាយនៅផ្ទះគ្រូអឹម(គ្រូខ្មែរ) ហើយត្រូវបានឈ្មោះ គ្រូអឹម ហៅចូលបន្ទប់យកដៃច្រត់ពីលើក្បាលហើយឲ្យនាងលេបថ្នាំពណ៌ខៀវ ស្រាប់តែនាងទន់ខ្លួន ពេលនោះគ្រូអឹមបានរួមភេទជាមួយខ្លួនរហូតបានសម្រេច ។ បន្ទាប់មកគ្រូអឹមឱ្យកូនសិស្សឈ្មោះ សី ឈ្មោះ ប៊ុន ឈ្មោះ ជា ឈ្មោះ វីត រួមភេទជាមួយខ្លួនបានម្នាក់ម្តងទៀត ។
សមត្ថកិច្ចបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងរួច សមត្ថកិច្ច ក៏សុំលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បើកការស៊ើបអង្កេត( បឋម )។ រហូតដល់រសៀលថ្ងៃទី១៤ ឧសភា ទើបលោក ថេង សំណាង ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំងទៅដល់ផ្ទះគ្រូអឹម នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប រួចធ្វើការឃាត់ខ្លួនគ្រួត្បាញអាយ រួចឆែកឆេររកឃើញ វត្ថុតាងសំបកថ្នាំជាច្រើនបន្ទះ (ជាភេទថ្នាំសំរើប) និងឃើញមានជនរងគ្រោះចំនួន២នាក់ទៀត ដែលជាកូនអ្នកជំងឺ។
បន្ទាប់ពីឃាត់ខ្លួនគ្រួខ្មែរនិងបក្ខពួក កម្លាំង ជំនាញបាននាំយកមកសួរនាំ ប៉ុន្តែពួកគេមិនព្រមសារភាពនោះ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនតាមបញ្ជា របស់លោកកើត វណ្ណា រ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដើម្បីសួរនាំនៅការិយាល័យជំនាញ ហើយរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់៕