នគរបាលបញ្ជូនខ្លួនជនសង្ស័យ៩នាក់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់អាវុធខុសច្បាប់ ទៅសាលាដំបូង ខេត្តស្វាយរៀង
ស្វាយរៀង៖ កាលពីព្រឹកថ្ងៃ ទី១៨ខែ ឧសភាឆ្នាំ២០២០ម្សិលមិញកម្លាំងសមត្ថកិច្ចនជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនខ្លួនជនសង្ស័យចំនួន៩នាក់ ទៅសាលាដំបូង ចាត់ការតាមនិតិវិធី ពាក់ពន្ធ័ករណីជួញដូរ គ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់។
យោងតាមរបាយការសមត្ថកិច្ចបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្តស្វាយរៀង កាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក ស៊ន មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់ នៅចំណុចផ្ទះសំណាក់ឈ្មោះ ស្រែ តាឡាក់ ស្តិតក្នុងភូមិថ្មី សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាមេខ្លោង និងបក្ខពួកសរុបចំនួន៩នាក់។
ប្រភពពីសមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានដកហូតសម្ភារវត្ថុតាង រួមមាន ថ្នាំញៀនចំនួន១០កញ្ចប់ (ធំ៨កញ្ចប់) អាវុធខ្លី១ដើម ធុនK៥៩ បង់១មាន២គ្រាប់។ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន២គ្រឿង ម៉ូតូចំនួន៥គ្រឿង ព្រមទាំងសម្ភារវេចខ្ចប់ ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់តុលាការកំពុងចាត់ការតាមនិិវិធីច្បាប់ ៕