ឯកឧត្ដមខៀវ កាញារីទ្ធ ! អ្នកសារព័ត៌មានមិនត្រូវយកមេក្រូ ទៅតាមសម្ភាសន៍ សមត្ថកិច្ចពេលដែលរឿងនោះស្ថិតក្នុងការតាមដាននៅឡើយ ជាចំណុចមួយខុសទាំងស្រុងពីក្រមសីលធម៏វិជ្ជាជីវះ អ្នកសារព័ត៌មាន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ ឯកឧត្ដមខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជម្រុញអោយអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៏ ត្រូវធ្វើការរលឹកដល់អ្នកសារព័ត៌មាន មួយចំនួនពិសេសតាម អនឡាញ ដែលតែងតែទៅសំភាសន៍សមត្ថកិច្ច នៅពេលគេកំពុងតែរវល់បំពេញ កិច្ចការងារអ្វីមួយដែលកើតមានឡើងភ្លាមៗ ហើយអ្នកសារព័ត៌មានទាំងនោះ បានយកក្បាល មេក្រូ ទៅតាមសម្ភាស៍ក្នុងពេលដែលរឿងនោះស្ថិតក្នុងការតាមដាននៅឡើយ ដែលជា ចំណុចមួយខុសទាំងស្រុងពី ក្រមសីលធម៏វិជ្ជាជីវះ អ្នកសារព័ត៌មាន មិនគួរធ្វើនោះទេ។
ឯកឧត្ដមខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានថ្លែងដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសបា្តហ៏របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន
ឯកឧត្តម បានបញ្ជាក់ថា ៖ កិច្ចការងាររបស់សមត្ថកិច្ច និងមន្រ្តីគឺត្រូវធ្វើការងារនោះអោយបានចប់រួចរាល់ជាមុនសិន ទើប អោយអ្នកជំនាញ ឬមន្រ្តីនាំពាក្យណាមួយជាអ្នកឆ្លើយ ថាតើរឿងទាំងនោះកើតឡើងដោយ សារអ្វី? ហើយអ្នកសារព័ត៌មាន ក៏ត្រូវយល់ដែរថា កុំអាងខ្លួនជាអ្នកកាសែតមានសិទ្ធិសួរគ្រប់ ពេលនោះទេ នៅក្នុងខណៈដែលគេកំពុងបំពេញការងារ ក្នុងជំនាញមិនទាន់ចប់នៅឡើយ ៕