បើករថយន្តបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវម៉ូតូមកពីក្រោយបុកថ្លោងខ្ទប់និងកញ្ចក់រថយន្តរងរបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសាមយ៉ុងបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវម៉ូតូមកពីក្រោយបុកពេញទំហឹងចំកណ្ដាលរថយន្ត ថ្លោងខ្ទប់ទៅនិងកញ្ចក់រថយន្តខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅពេទ្យភ្លាមៗ។
ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ខែឧសភាឆនាំ២០២០ តាមបណ្ដោយផ្លូវR13 ក្នុងសង្កាត់ស្រះចកខណ្ឌដូពេញរាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តសាមយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ2AD~5839 បើកបរដោយបុសម្នាក់និងអ្នករួមដំណេីរម្នាក់ទៀតទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនគួរសម ពេលមកដល់កន្លែងកេីតហេតុបានសេញ៉ូបត់ត្រឡប់ក្រោយបានពាក់កណ្ដាល ស្រាប់តែមានម៉ូតូសង់កូរ៉េ ដឹងឥវ៉ាន់ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1BM~1019បេកបរដោយបុរសម្នក់ទិសដៅស្របគ្នា ខណៈដែលរថយន្តបត់អ្នកបេីតម៉ូតូចាប់ហ្វ្រាំងមិនទាន់បានជ្រុលទៅបុកចំកណ្ដាលរថយន្តថ្លោងទៅខ្ទប់និងកញ្ចក់ចំហៀងបណ្ដាលអោយបែកកញ្ចក់និងរងរបួសបែកមុខឈាមស្រោចពេញខ្លួន ភ្លាមៗនោះអ្នកបេីករថយន្តបានលេីកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត រួចតៃកុងរថយន្តសាមយ៉ុងបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកេីតហេតុ និងតំណាងខាងជនរងគ្រោះបានមកដល់ សុំសមទ្ថកិច្ចយកម៉ូតូទៅជុសជុលនិងព្យាបាលអ្នករបួសដោយខ្លួនឯងចំណែករថយន្តប្រគល់ជូនសមត្ថកិច្ចធ្វើការតាមនិតិវិធី៕